Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចិន​នឹង​ដំឡើង​ពន្ធ ២៥% ចំពោះ​មុខ​ទំនិញ​អាមេរិក ចំនួន ៦៥៩ មុខ

spot_img

ប្រទេស​ចិន​ឲ្យដឹងថា ខ្លួន​នឹង​តម្លើង​ពន្ធ​បន្ថែម ២៥% ចំពោះ​ទំនិញ​ដែល​អាមេរិក​នាំចូល ៦៥៩ មុខ នឹង​មាន​តម្លៃ​សរុប ប្រមាណ ៥០​ពាន់​លាន​ដុល្លារ ។​

​តាម​ស៊ីន​ហួរ នៅ​ថ្ងៃ​ទី ១៦ ខែមិថុនា ដែល​ដកស្រង់​សេចក្តីប្រកាស​របស់​គណៈកម្មាធិការ​ពន្ធដារ​នៃ​ក្រុមប្រឹក្សា​រដ្ឋ​ចិន​ឲ្យដឹងថា ប្រទេស​នេះ​នឹង​តម្លើង​ពន្ធ​បន្ថែម​ដូច​ពោល​ខាងលើ ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ធាន សាង ។​

​ការ​តម្លើង​ពន្ធចំពោះ​ទំនិញ​អាមេរិក​ដែល​មាន​តម្លៃ​សរុប ៣៤ ពាន់​លាន​ដុល្លារ រួមមាន ៖ ផលិតផល​កសិកម្ម រថយន្ត និង​ផលិតផល​នេសាទ ហើយ​មាន​គំរោង​នឹង​ដាក់​ឲ្យមាន​សុពលភាព​នៅ​ថ្ងៃ​ទី ៦ ខែកក្កដា ខាងមុខនេះ ។ រីឯ​តំណាង​ពន្ធចំពោះ​ទំនិញ​ដទៃទៀត នឹង​ត្រូវ​ប្រកាស​ជា​ក្រោយ ។​

​ប្រទេស​ចិន បាន​មានប្រតិកម្ម​ខ្លាំងៗ​ដើម្បី​តបស្នង នឹង​ការ​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់​ត្រាំ ទើបតែ​អនុម័ត​កញ្ចប់​ពន្ធ​ថ្មី មាន​តម្លៃ​ដល់​ទៅ ៥០ ពាន់​លាន​ដុល្លារ លើ​ទំនិញ​របស់​ចិន ដែល​នាំចូល​អាមេរិក ៕ សូ​យ​ន​

spot_img
×