Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ប្រាប់​អភិបាល​រាជធានី​-​ខេត្ត ដោះស្រាយ​សំណើរ សំណូមពរ បញ្ហា​ប្រឈម និង​តម្រូវការ​ជូន​ប្រជាពលរដ្ឋ​ ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ខណៈ​ជិត​ដល់​ថ្ងៃ​បោះឆ្នោត​

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង បាន​ប្រកាសប្រាប់​ដល់​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​​និង​ដឹកនាំ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការផ្ដល់​សេវា និង​ចាត់ចែង ដោះស្រាយ​សំណើរ សំណូមពរ បញ្ហា​ប្រឈម​និង​តម្រូវការ​ជូន​ប្រជាពលរដ្ឋ ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ។​

​បើ​តាម​លិខិត​របស់​ក្រសួងមហាផ្ទៃ ថ្ងៃទី​១៥ ខែ​មិថុនា​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ​​បានបញ្ជាក់​ថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​ដឹកនាំ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការផ្តល់​សេវា​​និង​ចាត់ចែង​ដោះស្រាយ​សំណើរ សំណូមពរ បញ្ហា​ប្រឈម និង​តម្រូវការ​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ការធានា​រក្សា​ឲ្យបាន​នូវ​សន្តិសុខ​​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព និង​បរិយាកាស​ល្អប្រសើរ សម្រាប់​ដំណើរការ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ​អភិបាល​រាជធានី​-​ខេត្ត ត្រូវមាន​វត្តមាន​ប្រចាំ​នៅក្នុង​រាជធានី​-​ខេត្ត ត្រូវមាន​វត្តមាន​ជាប្រចាំ​នៅក្នុង​រាជធានី​-​ខេត្ត​របស់​ខ្លួន​​លើកលែងតែ​មាន​សាមីខ្លួន​មាន​បញ្ហា​សុខភាព ឬ​ត្រូវ​ចូលរួម​កិច្ចប្រជុំ ឬ​កម្មវិធី​ណា​មួយ​តាម​ការសម្រេច​ពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​។​

​ទន្ទឹមនេះ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ត្រូវ​ណែនាំ​ដល់​អភិបាល​នៃ​គណៈ​ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់ ឲ្យមាន​វត្តមាន​ជា​ប្រចាំ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផងដែរ​។ ក្នុងករណី​អវត្តមាន ត្រូវ​មាន​ការអនុញ្ញាត ស្រប​តាម​គោលការណ៍ បែបបទ​​នីតិវិធី​ជា​ធរមាន៕ ​ដោយ​៖​កូឡាប​

spot_img
×