Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន គ​.​ជ​.​ប អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​ឆ្នាំ​២០១៧​ ចូលរួម​បោះឆ្នោត អាណត្តិ​ទី​៦

spot_img

ភ្នំពេញ​៖ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ( គ​.​ជ​.​ប​) បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧ ទាំងអស់​ត្រូវ​ត្រៀមខ្លួន និង​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ចូលរួម​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​។​

​លោក ស៊ិ​ក ប៊ុន​ហុក បាន​លើកឡើងថា ស្រប​ពេលដែល​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦កាន់តែ​ខិតជិត​មកដល់​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត ត្រូវ​ត្រួតពិនិត្យ​រាល់​ឯកសារ​ពាក់ព័ន្ធ​ដែល គ​.​ជ​.​ប តម្រូវ​​ដើម្បី​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខនេះ​។​

នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប នៅ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ​លោក ស៊ិ​ក ប៊ុន​ហុក បាន​អំពាវនាវ​ថា​
​ករណី​ពុំទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (​អ​.​ខ​) ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ខូច ឬ​បាត់​​ត្រូវ​ទៅសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ (​ឯ​.​អ​) បម្រើឱ្យ​ការបោះឆ្នោត ពី​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​​និង​អាជ្ញាធរ​ឃុំ សង្កាត់ ឱ្យបាន​ទាន់ពេលវេលា​។ ចំពោះ​អ្នក​ដែល​មិនទាន់មាន អ​.​ខ អាច​យក ឯ​.​អ​​បម្រើឱ្យ​ការចុះឈ្មោះ​បោះឆ្នោត​ទៅ​ជួប​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត (​គឃ​.​សប​) ដោយផ្ទាល់​ខ្លួន និង​ត្រូវ​ស្នើ​សុំឱ្យ​។

​គឃ​.​សប បញ្ជាក់​អំពី​ការ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​។ ការចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​នេះ ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ ទី​២៧ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥៖៣០​នាទី​ល្ងាច​។ ប្រធាន គឃ​.​សប មេឃុំ​-​ចៅសង្កាត់ និង​មេភូមិ​ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ដើម្បី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​មក​ធ្វើ ឯ​.​អ ឱ្យបាន​ទាន់ពេលវេលា ដោយ​ឥតគិតថ្លៃ​៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×