Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Saudi Arabia រឹបអូស​បាន ៨០០ ប៊ី​លាន​ដុល្លារ ក្រោយ​ការចាប់ខ្លួន​ព្រះអង្គម្ចាស់​១១​អង្គ ព្រម​នឹង​អតីតមន្ត្រី​ជាន់ខ្ពស់​រាប់​សិប​នាក់​

spot_img

Dailymail ដែល​ដកស្រង់​ប្រភពព័ត៌មាន​ពី​មន្ត្រី Saudi Arabia មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹងថា សរុប​ទ្រព្យសម្បត្តិ​រឹបអូស​បាន​ពី​ជន​ត្រូវ​ចោទប្រកាន់​ពុករលួយ​បាន​ឡើងដល់​ទៅ ៨០០ ប៊ី​លាន​ដុល្លារ​ហើយ​។ មុន​នោះ Saudi Arabia បាន​ចាប់ខ្លួន​ព្រះអង្គម្ចាស់​១១​អង្គ និង​អតីតរដ្ឋមន្ត្រី ៣៨​នាក់ ក្នុង​យុទ្ធនា​ការប្រឆាំង​អំពើពុករលួយ​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ Mohammaed Bin Salman​។​

​ប្រភពព័ត៌មាន​ដដែល​ឲ្យ​ដឹង​បន្ថែមថា ចំនួន​អ្នក​ចាប់ខ្លួន​អាច​នឹង​បន្ត​កើនឡើង ជន​ល្បីល្បាញ​លេចធ្លោ​១​ចំនួន​ទៀត នឹងត្រូវ​នាំមក​កាន់ “​ទី​ភ្លឺ​”​។ អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​សុទ្ធសឹង​ត្រូវ​បង្កក​ទ្រព្យសម្បត្តិ រួមទាំង​គណនី​យ​ធនាគារ​ព្រមទាំង​អចលនទ្រព្យ​ទាំងឡាយ​។​

​ព្រះអង្គម្ចាស់ Mohammed Bin Salman

​ក្នុងចំណោម​អ្នក​ត្រូវ​ចាប់ខ្លួន​នោះ គួរកត់សម្គាល់​គឺមាន​ព្រះអង្គម្ចាស់ Alwaleed Bin Talal ដែលជា​អ្នកមាន​បំផុត​នៅ Saudi Arabia ឲ្យ​ដឹងថា រដ្ឋាភិបាល​មាន​សិទ្ធិអំណាច​រឹបអូស​ទ្រព្យសម្បត្តិ និង​អចលនទ្រព្យ​ណាៗ​ទាំងអស់​ដែល​ទាក់ទិន​ដល់​អំពើពុករលួយ​។ ប្រការនេះ​មានន័យថា ព្រះអង្គម្ចាស់ Alualeed នឹង​បាត់បង់​សណ្ឋាគារ​ផ្កាយ​៥​ដ៏​ល្បីល្បាញ Savong នៅ​ក្រុង​ឡុង​ប្រទេស​អង់គ្លេស​។​

​តាម​មជ្ឈដ្ឋាន​អ្នកវិភាគ​នេះ​ប្រព្រឹត្ត​ការណ៍​ខាងលើ ត្រូវការ​ចាត់ទុកជា​យុទ្ធនាការ​បោសសំអាត​សំដៅលើ​សាច់ញាតិ​រាជវង្ស និង​មន្ត្រី​កំពូលៗ​ធំ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ Saudi Arabia ជំនាន់​ទំនើប​នេះ​។ តាមរយៈ​យុទ្ធនាការ​នេះដែរ​ព្រះអង្គម្ចាស់ Mohammed Bin Salman កំពុង​ប្រមូលផ្តុំ​អំណាច​ដល់​ថ្នាក់​ពុំ​ធ្លាប់មាន​លើ ទឹកដី​នេះ​។ បច្ចុប្បន្ន​មាន​រាជវង្ស​សា​នុ​វង្ស​ជាច្រើន​ចង់​ចាក​ចេញពី​មាតុភូមិ ទោះបី​ពួកគេ​ត្រូវបាន​ហាមឃាត់​ការចេញ​ទៅកាន់​ប្រទេសក្រៅ នៅ​អំឡុង​ពេលនេះ​។​

​ក្រោយ​ព្រឹត្តិការណ៍​នេះដែរ ក៏​ធ្វើ​ឲ្យ​អ្នកវិនិយោគ មានការ​ព្រួយបារម្ភ ប៉ុន្តែ​ក្រសួង​ព័ត៌មាន Saudi Arabia បាន​អះអាង​បញ្ជាក់ប្រាប់​វិនិយោគ​គិ​ន​ថា យុទ្ធនាការ​បោសសំអាត​នេះ ពុំ​ជះឥទ្ធិពល​អ្វី​ដល់​កិច្ចការជំនួញ​ទេ​៕​ សូយន

spot_img
×