Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សុខា​ភិបាល​កម្ពុជា​-​ថៃ បាន​ព្រម​ព្រៀង​អនុវត្ដ​សកម្ម​ភាព អា​ទិ​ភាព​លើក​កម្ពស់​សុខ​ភាព​ប្រ​ជា​ពល​រដ្ឋ តាម​ព្រំ​ដែន

spot_img

ភ្នំពេញ ៖ ក្រសួង​សុខាភិ​បាល​កម្ពុជា​និង​ថៃ បាន​ព្រម​ព្រៀ​ងបន្ដ​កិច្ច​សហ​ប្រត្ដិការ ដោយ​ពន្លឿន​ការ​អនុវត្ដ សកម្មភាព​នា​នា​ដូច​ជា យុទ្ធ​សាស្ដ្រ​សុខាភិបាលតែមួយ យន្ដការសហប្រតិបត្ដិការ និងយន្ដការនៃការឆ្លើយតបគ្រោះអាសន្ន រួម​ទាំង​និយតកម្ម​សុខភាពអន្ដរជាតិ (IHR) ២០០៥ និងក្រុមឆ្លើយតបបន្ទាន់កម្ពុជា (RRT) រួមទាំងក្រុមការងារអង្កេតតាមដាន និង​ឆ្លើយតប​បន្ទាន់​ថៃ(SRRT) ។ បន្ថែម​ពី​លើ​នេះ ភាគីទាំងពីរ បានព្រមព្រៀងបន្ដការអនុវត្ដសកម្មភាព អាទិភាពពិសេស រវាងខេត្ដឧត្ដរមានជ័យ និងសុរិន្ទផងដែរ ។

កិច្ច​សហ​ប្រតិ​បត្ដិ​កា​អនុវត្ដ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា រដ្ឋ​មន្រ្តី​សុខា​ភិបាល​នៃ​ប្រទេស​កម្ពុជា និង​ថៃ “បាន​​សម្តែង​​នូវ​​ការ​​កោត​សរ​សើរ និង​អប​អរ​សាទរ ជូន​គ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​សមិទ្ធ​ផល​ដ៏​ធំ​ធេង​នេះ ក្នុង​ការ​អនុ​វត្ត​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា និង​ផែន​​​ការ​សកម្ម​ភាព​រយៈ​ពេល​៣​ឆ្នាំ ព្រម​ទាំង​ប្តេជ្ញា​ពង្រឹ​ងមិត្ត​ភាព និង​ទំនាក់​ទំនង​រវា​ង​ប្រទេស​ទាំង​ពីរ”។

ភាគី​ទាំង​ពីរ រួម​គ្នា​អង្កេត​តាម​ដាន ​ការ​ពារ និង​ត្រួត​ពិនិត្យ​ជំងឺ​ឆ្លង​នៅ​តាម​តំបន់​ព្រំដែន​រួម​មាន ជំងឺ​ដែល​មាន​លេច​ឡើង​ថ្មី និង​​លេច​ឡើង​​វិញ (ការ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់ តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា​-​ថៃ ការ​ឆ្លើយ​តប​បន្ទាន់​ផ្នែក​សុខ​ភាព​សាធារណៈ​ តាម​​បណ្ដោ​ច្រក​​​ព្រំ​ដែន និង​ការ​លើ​ក​កម្ពស់​យុទ្ធ​សាស្ដ្រ​សុខា​ភិ​បាល​តែ​មួយ។ ការ​ពង្រឹង​សមត្ថ​ភាព​បុគ្គ​លិក​វេជ្ជ​សាស្ដ្រ និង​សុខ​ភាព​សាធារណៈ (ការ​ពង្រឹង​ធន​ធាន​មនុស្ស​វិស័យ​សុខា​ភិបាល ក្នុង​ការ​ផ្ដល់​សេ​វា ការ​ថែ​ទាំ និង​ការ​គ្រប់​គ្រង​ជំងឺ​ឆ្លង ព្រម​​ទាំង​​ការ​​បណ្ដុះ​​បណ្ដាល​​គ្រូ​បង្គោល លើ​ជំនាញ អេពី​ដេ​មី​សាស្ដ្រ ធ្វើ​ឲ្យប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​បញ្ជូ​នជំងឺ (ពង្រឹង​ប្រព័ន្ធប​ញ្ជូន​ជំងឺ​កម្ពុជា) បង្កើត​​មន្ទីរ​ពេទ្យ​​សម្ព័ន្ធ​មេ​ត្រី​ភាព (សហ​ប្រតិបត្ដិ​ការ​នៃ​ការ​បង្កើត​មន្ទីរ​ពេទ្យ សម្ព័ន្ធ​មេត្រី​ភាព) ។

ភាគីទាំងពីរ បានព្រមព្រៀងបន្ដពង្រឹងសមត្ថភាព លើការត្រួតពិនិត្យជំងឺឆ្លង ដោយតាមរយៈការចែករំលែកព័ត៌មាន ដោយ​ប្រើ​បច្ចេក​វិទ្យា ថ្មីសមរម្យ ។ ភាគីទាំងពីរ បានព្រមព្រៀងបន្ដកិច្ចពិភាក្សា លើកិច្ចសប្រតិបត្ដិការផ្នែកផ្សេងៗទៀត និង​ពង្រីក​វិសាល​ភាព​ខែ​ល​គោល​ដៅ ដោយរួមបញ្ជូលកម្មវិធីសុខាភិបាលនៃកិច្ចសហប្រតិបត្ដិការអភិវឌ្ឍកម្ពុជា-ថៃ ជុំទីពីរ (២០២០-២០២២) ដែល​នឹង​ត្រូវ​បាន​បង្ហាញ នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការដឹកនារួមលើកក្រោយនាឆ្នាំ២០១៩ នៅប្រទេសថៃ ។

ក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខភាពសាធារណៈថៃ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំរដ្ឋមន្ដ្រី ស្ដីពី កិច្ច​សហប្រតិបត្តិការអភិវឌ្ឍវិស័យសុខាភិបាល ដើម្បីរួមគ្នាពន្លឿនការអនុវត្ដការងារលើកម្ពស់សុខភាពប្រជាពលរដ្ឋ តាម​បណ្ដោ​ច្រក​ព្រំដែន​ទាំងពីរ ។

កិច្ចប្រជុំនេះ បានធ្វើឡើង យោងតាមអនុស្សរណៈយោគយល់គ្នា ដែលចុះហត្ថលេខា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ​ទីក្រុង​បាងកក​ប្រទេសថៃ ក្នុងគោលបំណង ពិនិត្យឡើងវិញ និងពិភាក្សាអំពីវឌ្ឍភាពនៃ ការអនុវត្ដអនុស្សរណៈនៃការយោគយល់គ្នា រួម​មាន ការពិនិត្យលើកត្ដាប្រឈម នៃការអនុវត្ដកម្មវិធីកិច្ចសហប្រតិបត្ដិការអភិវឌ្ឍវិស័យសុខាភិបាល កម្ពុជា-ថៃ (២០១៧-២០១៩),ពិភាក្សាទិសដៅអនុវត្ដបន្ដ ក្នុងការពង្រឹងកិច្ចសហការទ្វេភាគី ក្នុងវិស័យសុខាភិបាលកម្ពុជា-ថៃ និង​ពិភាក្សា​ជាបឋម​ទៅ​លើ​ផ្នែក​ផ្សេង​ទៀត សម្រាប់កិច្ចសហប្រតិបត្ដិការនាពេលអនាគត ។

ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រី គឺត្រូវបានដឹកនាំដោយសហប្រធាន ដែលភាគីកម្ពុជាដឹកនាំដោយ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង​ រដ្ឋ​មន្ដ្រី​ក្រសួង​សុខាភិបាល និងភាគីថៃ ដឹកនាំដោយ លោកសាស្ដ្រាចារ្យ Emeritus Dr. Piyasakol Sakolsata yadorn រដ្ឋ​មន្ដ្រី​ក្រសួង​សុខ​ភាព​សាធារណៈ។ ភាគីទាំងពីរ បានទទួលស្គាល់សមិទ្ធផល នៃកិច្ចសហប្រតិបត្ដិការ ដែលក្នុងនោះរួមមាន៖ ការពង្រឹងសមត្ថភាព ការចែករំលែកព័ត៌មាន ចំណេះដឹងបទពិសោធន៍ ការអនុវត្ដន៍ល្អៗ និងមេរៀនជាបទពិសោធន៍ទាក់ទងទៅនឹងជំងឺឆ្លង ជំងឺ​ដែល​បាន​លេចឡើងថ្មី និងលេចឡើងវិញ រវាងខេត្ដ ដែលនៅជាប់ព្រំដែន ក្នុងរយៈពេល១ឆ្នាំកន្លះ នៃការអនុវត្ដកិច្ចព្រមព្រៀងខាងលើនេះ៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×