Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​មុខ​សញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ ​ចំនួន​ ​៣នាក់​ ដកហូត​វត្ថុតាង​គ្រឿងញៀន​ ១៣​កញ្ចប់ នៅស្រុក​ ឧដុង្គ

spot_img

កំពង់ស្ពឺ​ ៖​ កំលាំង​នគរបាលស្រុកឧដុង្គ​បើកប្រតិបត្តិ​ការ​ បង្ក្រាប​មុខ​សញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ ​ចំនួន​ ​៣នាក់​ ដកហូត​វត្ថុតាង​គ្រឿងញៀន​ ១៣​កញ្ចប់តូច​រួម​និងឧបករណ៍​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ នា​យប់​ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នាទី​ចំណុច​មុខ​ផ្ទះ​ឈ្មោះ បូ ប៊ុណ្ណា ភេទ​ ប្រុស អាយុ​ ២០​ ឆ្នាំ​ រស់​នៅភូមិ​ ប្រវឹកពង ឃុំ​ ព្រះស្រែ ស្រុក​ ឧដុង្គ។

ប្រតិ​បត្តិ​ការ​បង្រ្កាប​មុខ​សញ្ញា​អ្នក​​ប្រើ​ប្រាស់​ និង​ជួញ​ដូរ​គ្រឿង​​ញៀន​ដោយ​ខុស​ច្បាប់​​ចំនួន​ ៣នាក់​ ត្រូវ​បាន​កំលាំង​ជំនាញ​​​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ ដឹក​នាំ​​ដោយ​​លោក​​វរ​សេនីយ៍​ឯក​ ខឹម​ សាម៉ុន​ អធិការ​​​នគរបាល​ស្រុក​ឧដុង្គ។

តាម​ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​​ថា ចំណុច​គោ​ល​ដៅ​ខាង​​លើ​ គឺ​​ធ្វើ​សកម្ម​ភាព​ប្រើ​ប្រាស់​ និង​ជួញ​​ដូរ​​គ្រឿង​​ញៀន​​ជា​​ប្រ​ចាំ​​នៅ​​ពេល​យប់​ ដោយ​បាន​​ការ​​អនុញ្ញាត​ ពី​លោក​ឧត្ត​មសេនីយ៍​ទោ សម សាមួន ស្នង​​ការ​នគរបាល​ខេត្ត​ កំលាំង​​ធ្វើកា​របង្រ្កាប ​ឃាត់​បាន​មុខ​សញ្ញា​ ប្រព្រឹត្ដ​បទ​ល្មើស​​ជាក់​​ស្ដែង​ ចំនួន​ ៣​នាក់ ១.​ឈ្មោះ បូ ប៊ុណ្ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ ២.​ឈ្មោះ បូ ប៊ុន្នី ភេទ​ប្រុស អាយុ​​២៨​ឆ្នាំ ៣.ឈ្មោះ អេង វិទូ ភេទប្រុស អាយុ ២៦ឆ្នាំ អ្នកទាំង​បី​រ​ស់នៅភូមិឃុំខាងលើ និឹងបានធ្វើឆែកឆេរ​ រកឃើញម្សៅក្រាមពណ៌ស​ សង្ស័យ​ថា​ជា​​គ្រឿង​ញៀន​ចំនួន​ ១៣​ កញ្ចប់​តូច​​ច្រក​ក្នុង​ថង់​ ​ទូរស័ព្ទ​ចាស់​ ២គ្រឿង​ថង់​សម្រាប់​ច្រក​គ្រឿង​ញៀន​មួយ​ចំនួន​​និង​ឧបករណ៍
កែ​ច្នៃ​សម្រាប់​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត។

ករណី​ខាង​លើ​នេះ សមត្ថ​កិច្ច​ជំនាញ​កំពុងកសាង​សំណុំ​រឿ​ង​ដើម្បី​ចាត់​ការ​តាម​នី​តិ​វិធី៕ ដោយ​ ៖ កូឡាប

spot_img
×