Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វាយតម្លៃ​ទីក្រុង​ស្អាត តាម​អភិក្រម ធ្វើឱ្យបាន ធ្វើឱ្យ​លឿន និង​មាន​តម្លាភាព​

spot_img

​ភ្នំពេញ​៖ វាយតម្លៃ​ទីក្រុង​ស្អាត តាម ស្ដង់ដា​វាយតម្លៃ​ដោយ​ផ្នែក​តាម​អភិក្រម “​ធ្វើឱ្យបាន ធ្វើឱ្យ​លឿន និង​មាន​តម្លាភាព​” និង​បាន​បែងចែក​ជា ៣ សូចនាករ​គោល​គឺ ការផ្តល់​សេវា​ឱ្យ​បាន និង​ប្រកបដោយ​គុណភាព ។​

​អនុវត្តតាម​សេចក្ដីជូនដំណឹង​លេខ ៧៤២​ស​ជណ​.​ផ​ក ចុះ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី និង​ដើម្បី​ចូលរួម​ដល់​កំណែទម្រង់​ស៊ីជម្រៅ សំដៅ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ភាពកក់ក្ដៅ និង​យុទ្ធនាការ “​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ​-​ផ្ដល់​ភាព​ក្ដៅ​”​។​

​ក្រសួង​ទេសចរណ៍ បាន​រៀបចំ​នូវ​សិក្ខាសាលា​ស្ដីពី “​បដិសណ្ឋារកិច្ច​ល្អ​” ចាប់ពី​ថ្ងៃ​ទី​១៤-១៥ ខែមិថុនា ឆ្នាំ​២០១៨ ហើយ​ត្រូវបាន​បិទ​ក្រោម​អធិបតីភាព លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​។​

​ក្នុង​នោះ​យោងតាម​ប្រសាសន៍​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ អនុវត្តតាម​សេចក្ដីជូនដំណឹង​លេខ ៧៤២​ស​ជណ​.​ផ​ក របស់​រដ្ឋាភិបាល​កម្ពុ​ជា អនុញ្ញាត​ឱ្យ​ដាក់​ចេញ​នូវ​ចេញ​នូវ​ចលនា​ប្រឡងប្រណាំង​បដិសណ្ឋារកិច្ច​ល្អ​ចំនួន​៣​គឺ​៖
១. បដិ​សណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍ ២. បដិសណ្ឋារកិច្ច​ល្អ​របស់​ច្រកទ្វារ​អន្ដរជាតិ ៣. បដិសណ្ឋារកិច្ច​ល្អ​ក្នុង​សេវា​សាធារណៈ​របស់​ក្រុង​/​ខណ្ឌ​/​ស្ថាប័ន​ស្ថិតក្នុង​បេក្ខភាព​នៃ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​។​

​យោងតាម​របាយការណ៍​បូក​សរុប​របស់​លោក ណេ​ប សាមុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ បានឱ្យដឹងថា ក្រសួង​ទេសចរណ៍ បាន​បង្កើត​នូវ​ប្រព័ន្ធ​វាយតម្លៃ និង​ស្ទង់​មតិយោបល់​ភ្ញៀរទេសចរ និង​ប្រជា​-​ពលរដ្ឋ​លើ ចលនា​ប្រឡងប្រណាំង​ទាំង​៣​ខាងលើ​តាម​ប្រព័ន្ធ QR Code ទាំងអស់​។​

​សូមបញ្ជាក់​ថា​៖ ពាក់ព័ន្ធ​ចលនា​ប្រឡង​ប្រណាំង “​បដិសណ្ឋារកិច្ច​ល្អ​សេវា​សាធារណៈ​របស់​ក្រុង​/​ខណ្ឌ​/​ស្ថាប័ន​ស្ថិតក្នុង​បេក្ខភាព​នៃ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​” លើក​ទី​២ ដើម្បីឱ្យ “​បដិសណ្ឋារកិច្ច​ល្អ​ជា​របៀបវារៈ​ជាតិ​” និង​ក៏​ដូចជា​ស្រប​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា “​មន្ដ្រី​គឺជា​អ្នកបម្រើ​រាស្ដ្រ​ដ៏​ស្មោះត្រង់ មិនមែន​ជា​ចៅហ្វាយ​ទេ​” គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បាន​រៀបចំ​ស្ដង់ដា​វាយតម្លៃ​ដោយ​ផ្នែក​តាម​អភិក្រម​៖ “​ធ្វើឱ្យបាន ធ្វើឱ្យ​លឿន និង​មាន​តម្លាភាព​” និង​បាន​បែងចែក​ជា ៣ សូចនាករ​គោល​គឺ​៖
​សូចនាករ​គោល​ទី​១៖ ការផ្តល់​សេវា​ឱ្យ​បាន និង​ប្រកបដោយ​គុណភាព ។ សូចនាករ​គោល​ទី​២៖ ការផ្ដល់​លឿន ទាន់ពេលវេលា និង​ត្រឹមត្រូវ ។ សូចនាករ​គោល​ទី​៣៖ ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ដោយ​ស្មើភាព និង​មាន​ការទទួលខុសត្រូវ​។​

​ដើម្បី​ឱ្យ​ចលនា​ប្រឡងប្រណាំង​នេះ​ទទួលបាន​ភាពជោគជ័យ ដើម្បី​ត្រៀម​ទទួល​ទេសចរ​អន្ដរជាតិ ៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ និង ១៥​លាន​នាក់​ឆ្នាំ ២០២០ លោក រដ្ឋលេខាធិការ អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ វិស័យ​ឯកជន និង​ភ្ញៀវទេសចរ ចូលរួម​ផ្ដល់​មតិ​យោបល់​លើ ១. ការផ្ដល់​សេវា​របស់​ក្រុង​/​ខណ្ឌ​/​ស្ថាប័ន​ស្ថិតក្នុង​បេក្ខភាព​នៃ​ចលនា ប្រឡងប្រណាំង​ទីក្រុង​ស្អាត​តាម រយៈ​កម្រង​សំណួរ ឬ​ស្កេន QR Code វាយតម្លៃ​នៅលើ​បញ្ឈរ QR Code ដែល​បាន​បំពាក់​នៅតាម​បេក្ខភាព ២. ការផ្ដល់​សេវា​របស់​ច្រកទ្វារ​អន្ដរជាតិ​តាមរយៈ​កម្រង​សំណួរ ឬ​ស្កេន QR Code វាយតម្លៃ​នៅលើ បញ្ឈរ QR Code ដែល​បាន​បំពាក់​នៅ​តាម​ច្រកទ្វារ​អន្ដរជាតិ​បេក្ខភាព​ទាំង​៦ និង​៣. ការផ្ដល់​សេវា​របស់​ច្រកទ្វារ​អន្ដរជាតិ​តាមរយៈ​កម្រង​សំណួរ ឬ​បញ្ឈរ QR Code វាយតម្លៃ ឬ​QR Code លើ​វិក័យ​ប​ត្រ ឬ​សម្ភារៈ​ផ្សព្វផ្សាយ​នានា ដែល​បាន​បំពាក់​នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​បេក្ខភាព​នៃ​ចលនា​ប្រឡងប្រណាំង​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​៕​ ដោយ​៖​កូឡាប​

 

 

       

spot_img
×