Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស្ចារ្យ​ណាស់​! ស្តេច​ប្រ៊ុយណេ បើក​យន្តហោះ​មក Danang ដើម្បី​រួម​ប្រជុំ​កំពូល APEC ដោយ​…​អង្គឯង​តែម្តង​

spot_img

​ព្រះមហាក្សត្រ​ប៊ុ​យ​ណេ Hassanal Bolkiah បាន​អង្គុយ​នៅក្នុង​បន្ទប់​បញ្ជា​យន្តហោះ ផ្នែក​ខាងឆ្វេង -​អាចជា​មេបញ្ជាការ​ហោះហើរ ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង Danang Veitnam ដើម្បី​ចូលរួម​ប្រជុំ APEC កាលពី​ល្ងាច​ថ្ងៃទី ៩/១១ ម្សិលមិញ​នេះ​។​

​វេលា​ម៉ោង​ប្រមាណ 17​និង​២០​នាទី យន្តហោះ​ពិសេស​របស់​ព្រះមហាក្សត្រ​ប្រ៊ុយណេ បាន​ចុះ​សំចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Danang​។ យន្តហោះ​ពិសេស​តម្លៃ ១៧០​លាន​ផោន អង់គ្លេស​នេះ​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា “​វិមាន​ហោះ​”​។

​​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​គឺ ព្រះមហាក្សត្រ Hassanal Bolkiah ទ្រង់​អង្គុយ​នៅ​ខាងឆ្វេង​។​

​ជាធម្មតា​អ្នក​អង្គុយ​នៅ​ខាងឆ្វេង​អែប​ជាប់​បង្អួច​កញ្ចក់ គឺជា​មេបញ្ជាការ​ហោះហើរ តែ​ពុំ​ចាំបាច់​ជា​អ្នកបើកបរ “​មេ​”​ទេ តែ​ជា​អ្នកមាន​សិទ្ធិ​បញ្ជា​ខ្ពស់បំផុត​លើ​យន្តហោះ​។​

​យន្តហោះ​ចុះ​សំចត​ខណៈពេល​មាន​ភ្លៀងរលឹម​ស្រិចៗ​។​

​ក្រោយ​ចុះ​សំចត មហាក្សត្រ​អង្គ​នេះ​មុន​ចុះ​ពីលើ​យន្តហោះ​រួច​ដើរ​លើ​កម្រាលព្រំ​។ នៅជាប់​ជាមួយ​គឺ​កង​អង្គរក្ស និង​ប្រតិភូ​អមដំណើរ​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វៀតណាម Phing Xuan nha បាន​ចេញមក​ទទួល​។​

​ព្រះមហាក្សត្រ​ទទួល​បាច់ផ្កា​ពី​យុវ​សិស្សស្រី​ម្នាក់​។​

​ព្រះអង្គ​ត្រូវ​បានទទួល​បដិសណ្ឋារកិច្ច ដ៏​កក់ក្តៅ​គ្រា​យាង​មកដល់​ក្រុង Danang ដើម្បី​ចូលរួម​សន្និបាត​កំពូល APEC ។​

​ក្នុង​ព្រះ​ជន្មាយុ ៧១​ព្រះវស្សា តែ​ព្រះអង្គ​ច្រើន​បើកបរ​យន្តហោះ​ពេលធ្វើ​ទស្សនៈកិច្ច​។​

​បន្ទាប់មក​ប្រតិភូ​បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​សម្រាក​កម្សាន្ត ដើម្បី​ចូលរួម​សន្និបាត​កំពូល APEC 2017 ដែលមាន​ការចូលរួម​ពី​តំណាង​ប្រមាណ ១២.០០០​នាក់ មកពី​ខឿនសេដ្ឋកិច្ច ២១​ប្រទេស ហើយ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៦/១១ ដល់​ថ្ងៃទី ១១/១១៕

 

spot_img
×