Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ ៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ហើយ​បាន​កសាង​សុំណុំរឿង បញ្ជូនទៅ​តុលាការ​ដើម្ប​ចាត់ការ​តាមច្បាប់​។​

​របាយការណ៍​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានបង្ហាញ​ថា នៅវេលា​ម៉ោង​១១:០០​នាទី​យប់ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ បាន​ឃាត់​ខ្លូន​ជនសង្ស័យ ០១​នាក់ ឈ្មោះ ទឿ​ម ប៊ុន​ថៃ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ពាក់ព័ន្ធ​ករណី​គ្រឿងញឿន រួម និង​ដកហូត​បាន​ក្រាម​ព​ណ៍ស​ថ្លា ៤៣​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) នៅ​ចំណុច បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​លុះដល់​វេលា​ម៉ោង​០៥:២០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទួលគោក បាន​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ផ្សេងទៀត ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ដូច​ជនសង្ស័យ ខាងលើ ផងដែរ នៅ​ចំណុច មុខ​ផ្ទះ​លេខ​៣៩៧ ផ្លូវ​ម៉ៃ​សេទុង សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។ ពួកគេ​ទាំង ២​នាក់ មាន ឈ្មោះ ម៉ោក សារ៉ាត់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ និង​ឈ្មោះ កាយ ប៊ុនហេង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​។​

​បច្ចុប្បន្ន ពួកគេ​ទាំង ៣​នាក់ ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការសួរចម្លើយ និង​កសាង​សុំណុំរឿង បញ្ជូនទៅ​តុលាការ​ដើម្ប​ចាត់ការ​តាមច្បាប់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×