Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់​លោក​! ដឹកនាំ​កូន​ទៅ​ពេទ្យ មកវិញ​រថយន្ត​ត្រូវ​ភ្លើង​ឆាបឆេះ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា​ដ៏​សាហាវ (​​៤វីដេអូ​)

spot_img

​នេះ​គឺជា​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​មហា​រន្ធត់​មួយ ដែល​គ្រួសារ​មួយ​មាន​គ្នា​៤​នាក់ ក្នុងនោះ​មានកូន​តូចៗ​២​នាក់ បាន​ត្រូវ​ភ្លើង​ឆាបឆេះ​គួរ​ឲ្យ​អាសូរ បន្ទាប់ពី​រថយន្ត​រប​ស់​ពួកគេ​ម៉ាក Toyota Vios ពណ៌​ខ្មៅ បាន​បុក​គ្នា​ជាមួយ​រថយន្ត​១​គ្រឿង​ទៀត (​រត់គេចខ្លួន​) បណ្តាល​ឲ្យ​ក្រឡាប់ និង​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះ​ចរាចរណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង​នៅ​ផ្លូវ Mittraphap ខេត្ត Nakhon Rachasima ប្រទេស​ថៃ ។​

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Udomdej Pracharchachai ដែល​អាច​កត់ត្រា​ហេតុការណ៍​នេះ​ទាំងស្រុង បាន​និយាយថា ពលរដ្ឋ​ដែលមាន​មាន​សន្តាន​ចិត្តល្អ បានចេញ​មកជួយ​ទាញ​ជនរងគ្រោះ​ទាំង​ឪពុកម្តាយ​និង​កូនតូចៗ ចេញពី​ក្នុង​រថយន្ត​របស់​ពួកគេ ទាំង​ប្រថុយ​ជីវិត​បំផុត ខណៈ​រថយន្ត​កំពុង​ត្រូវ​ភ្លើង​ឆាបឆេះ​យ៉ាងខ្លាំង ។​

​រូបភាព​ដ៏​រន្ធត់​មួយ បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ ត្រូវ​ភ្លើង​ឆាបឆេះ​គួរ​ឲ្យ​អាសូរ​បំផុត នៅលើ​ដងផ្លូវ ខណៈ​ក្រុម​ជួយសង្គ្រោះ​ទាញ​នាង​ចេញ ។​

​សាច់ញាតិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ប្តី​ប្រពន្ធ​នេះ បាន​បើករថយន្ត Toyota Vios ដឹក​កូនតូចៗ​របស់​ពួកគេ​ដែលមាន​អាយុ ១ ឆ្នាំ និង​២​ឆ្នាំ ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ Maharaj ក្នុង​ខេត្ត Nakhorn Rachasima ។ ប៉ុន្តែ នៅពេល​វិល​ត្រលប់មក​ផ្ទះ​វិញ ពួកគេ​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា​ជាមួយ​រថយន្ត​១​គ្រឿង​ទៀត ដែល​បាន​បើករថយន្ត​គេចខ្លួន បណ្តាល​ឲ្យ​រថយន្ត​របស់​ពួកគេ​ត្រូវ​ក្រ​ឡាប់​ផ្ទុះ​ឆេះ​យ៉ាង​សាហាវ​បែបនេះ ៕ ឧ​ត្ត​ម​

spot_img
×