Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​ទន់ជង្គង់​ហ្មង​! ខណៈ​ឃើញ​កូនក្រមុំ​នេះ​ពាក់មាស​ឡើង​ជ្រែក​ខ្លួន​ និង​គ្រឿង​បណ្ណាការ​ដ៏​មានតម្លៃ​ច្រើន​សន្ធឹក​សន្ធាប់យ៉ាងនេះ

spot_img

​ពិធីមង្គលការ​មួយ​នៅក្នុង​ខេត្ត ក្វាង​ទុង ប្រទេស​ចិន បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ជាខ្លាំង ពី​មនុស្ស​គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម ។ ក្នុងអំឡុង​ពិធីមង្គលការ​នោះ គេ​បានឃើញ​នៅលើ​ខ្លួន​កូនក្រមុំ​ទាំងស្រុង ត្រូវបាន​គ្របដណ្តប់​ពេញ​ជាមួយ​គ្រឿងអលង្ការ​ធ្វើ​ពី​មាស ។​

​នៅវេលា​ដ៏​អា​ធឹ​កអាធ​ម​នោះ កូនកំលោះ​ដែល​គ្រង​សម្លៀកបំពាក់​ប្រៀបដូចជា​អធិរាជ បាន​ស្វាគមន៍​កូនក្រមុំ​របស់គាត់ ។ យោងតាម​សារព័ត៌មាន បាន​ឲ្យ​ដឹងថា កូនកំលោះ​នោះ បានផ្តល់​ទៅ​ឲ្យ​គ្រួសារ​ខាង​ស្រី​ជាមួយ​ទឹកប្រាក់​រាប់លាន​យន់ ។

​ជាមួយគ្នានេះ​ផងដែរ អ្នកលេង​អ៊ិនធើរណេត​ម្នាក់​បាន​ឆ្លើយតប​ថា​៖ «​ខ្ញុំ​ស្ទើរតែ​សន្លប់​តែម្តង ខណៈ​បាន​សម្លឹងមើល​រូបភាព​ដ៏​មិនធម្មតា​ទាំងនេះ​» ។ រីឯ​អ្នក​ផ្សេងទៀត បាន​និយាយថា​៖ «​ការ​ស្លៀកពាក់​មាស​នេះ គឺជា​ទម្លាប់​របស់​អ្នកស្រុក​ក្នុង​តំបន់​ប៉ុណ្ណោះ ។ ហើយ​គ្រួសារ​ទាំងសងខាង​ផ្តល់​ឲ្យ​កូនក្រមុំ​នូវ​គ្រឿងអលង្កា​ជ្រែក​ខ្លួន​យ៉ាងនេះ នោះ​សាច់ញាតិ​ដទៃទៀត​របស់​ពួកគេ ក៏​ធ្វើឡើង​យ៉ាងដូច​ច្នេះ​ដែរ​» ៕ ចន្ទី​

spot_img
×