Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​វេជ្ជបណ្ឌិត​កំពុង​ពរ​ពោះ​នៅ​ចិន វះកាត់​អ្នកជំងឺ ៤​នាក់ បន្តបន្ទាប់​គ្នា រហូត​ទន់​ជើង​ដួល​

spot_img

​ពិត​ជា​ករណី​ដ៏​កម្រ ហើយ​វា​បាន​សាង​ភាព​រំជួលចិត្ត​ដល់​ពលរដ្ឋ​ចិន ខណៈពេល​ដែល​ខ្សែ​វីដេអូ បាន​ថត​ជាប់​ទិដ្ឋភាព​ដែល​វេជ្ជបណ្ឌិត​រូប​នេះ​ទន់​ជើង​ដួល ក្រោយពី​ធ្វើ​ការវះកាត់​ជា​បន្តបន្ទាប់ ៤​លើក និង​ក្នុងពេលដែល​នាង​កំពុង​មានគភ៌ ៥ ខែ​ទៅ​ហើយ។​

​ស្ត្រី​វេជ្ជបណ្ឌិត Yi Xianyou ត្រូវបាន​ពលរដ្ឋ​ស្ងើចសរសើរ​យ៉ាងខ្លាំង​ពេល​ឃើញ​នាង​ជួយ​សង្គ្រោះ​អ្នកជំងឺ​ដោយ​ពុំ​អើពើ​នឹង​សុខភាព​របស់​ខ្លួន តួអង្គ​ដ៏​ល្បីល្បាញ​ក្នុងសង្គម​ចិន​ពេលនេះ​គឺ​វេជ្ជបណ្ឌិត Yi Xianyou ធ្វើការ​នៅ​មន្ទីរពេទ្យ​មួយ​នា​ខេត្ត​គី​ណាន ។​

​ទោះបី​នាង​មានគភ៌​នៅ​ខែ​ទី ៥ ក្តី តែ​វេជ្ជបណ្ឌិត​រូបនេះ ពុំ​បាន​អើពើ​ចំពោះ​បញ្ហា​ផ្ទាល់ខ្លួន​ទេ នាង​បាន​ធ្វើ​ការវះកាត់​ឲ្យ​អ្នកជំងឺ ៤​នាក់ តាំងពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៤​ល្ងាច ដោយ​ពុំ​បាន​សម្រាក​សោះឡើយ ។​

​រូបភាព​មួយ​ចំនួន​ដែល​កាមេរ៉ា​ថត​បានឃើញ​វេជ្ជបណ្ឌិត​រូបនេះ អង្គុយ​ផ្អែក​ជញ្ជាំង​ដក​ដង្ហើមវែងៗ ដើម្បី​ត្រៀម​ខ្លួន​បន្ត​ការវះកាត់​ទៀត។​

​គិលានុប្បដ្ឋាយិកា​និយាយ​ប្រាប់​ថា Xiong Chunbo ក្នុង​អំឡុង​ពេល​វះកាត់ ៤​លើក​នេះ គាត់​បាន​ត្រឹមតែ​លាង​សំអាត​ដៃ លុប​មុខ រួច​បន្ត​ពាក់​ស្រោមដៃ​ធ្វើការ​ទៀត ។ ដោយ​មានគភ៌​ផង​នោះ ក្រោយ​ការវះកាត់​លើក​ទី ៤ នាង​ពុំ​អាច​ឈរ​នឹង​បាន​ទៀត ពួក​ខ្ញុំ​គឺជា​អ្នក​គ្រា​នាង​ឲ្យ​អង្គុយ​ចុះ​ដើម្បី​សម្រួលដ​ង្ហើ​ម ។​

​ប្រធាន​ក្រុម​គិលានុប្បដ្ឋាយិកា Lin Wei បកស្រាយ​បន្ថែមថា “​ជា​វេជ្ជបណ្ឌិត​វះកាត់ អ្នក​មិន​អាច​ញ័រ​ដៃ​សូម្បី​តែ​បន្តិច ពិសេស​ប្រសិនបើ​អ្នក​កំពុង​ធ្វើ​ការវះកាត់​ដោយ​ចោះ​បំពង់​។ វេជ្ជបណ្ឌិត Xianyou ច្រើន​វះកាត់ ៣-៤​លើក ក្នុង​១​ថ្ងៃៗ ហើយ​ជា​មធ្យម​ពី ៨០-១០០ លើក​/១​ខែ​” ។ ចំណែក​វេជ្ជបណ្ឌិត Xianyou វិញ​ហាក់ដូចជា​មិន​ចាប់​អារម្មណ៍​នឹង​ពាក្យ​ស្ងើចសរសើរ​នោះទេ ហើយ​នាង​ប្រាប់ថា “​វេជ្ជបណ្ឌិត​ត្រូវមាន​ការទទួលខុសត្រូវ​ចំពោះ​អ្នកជំងឺ ។ នៅ​ពេល​វះកាត់​អ្នកជំងឺ​ចុងក្រោយ​របស់​ខ្ញុំ ខ្ញុំ​គ្រាន់តែ​អង្គុយ​ចុះ​សម្រួល​ដង្ហើម​មួយសន្ទុះ វា​នឹង​ធម្មតា​វិញ​ហើយ គ្មាន​អ្វី​ចម្លែក​នោះទេ​” ៕ លី​សា​

spot_img
×