Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អនុវត្ត​ក្បួន​ហុងស៊ុយ​ទាំងនេះ ដើម្បី​ហៅ​លុយ​ចូល​ហោប៉ៅ​

spot_img

​ក្នុង​សម័យ​ទំនើប​បច្ចុប្បន្ននេះ លុយ​ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​អ្វីៗ​ស្ទើរ​ទាំងអស់​សុទ្ឋតែ​ត្រូវការ​យកលុយ​ទៅទិញ​។​

​បើ​យើង​សួរ​សំនួរ​នេះ “​តើ​ចង់បាន​លុយ​ដែរឬទេ​?” ក្នុង​ចំណោម​មនុស្ស ១០០ នាក់ ប្រហែលជា ៩០ ទៅ ៩៩​នាក់​ឆ្លើយ​ថា​ចង់​បាន​។

​ទោះបី​យ៉ាងណា​ក៍ដោយ លុយ​វា​មិនមែន​ចេះតែ​ហោះចូល​ក្នុង​ហោប៉ៅ​យើង​ងាយៗ​នោះទេ​។ យើង​ត្រូវមាន​សមត្ថភាពរ​កវា តាមរយះ​ធ្វើ​ការងារ រកស៊ី​លក់ដូរ និង​ប្រើ​ជំនាញ​ផ្ទាល់ខ្លួន​ជាដើម​។​

​ក្រៅពី​ធ្វើ​ការងារ រកស៊ី​ជា​ដើម ហុងស៊ុយ​ក៍វា​អាចជួយ​យើង​តាម​ផ្លូវ​ងងឹត ដើម្បី​អោយ​យើង​មាន​ចំណូល​ចូល​ច្រើន​បានដែរ​។​

​ខាងក្រោម​នេះ​ជា​វិធី​ខ្លះៗ ដែល​ក្បួន​ហុងស៊ុយ​ចិន​គេ​ណែនាំ​អោយ​យើង​ធ្វើ​ដើម្បី​មាន​លាភ និង​មាន​ប្រាក់​ហូរ​ចូល​៖

១ -ឧស្សាហ៍​រៀបចំផ្ទះ ឬ​របស់របរ​អោយ​មាន​របៀបរៀបរយ​

២ -ផ្លាស់ប្តូរ​កាបូប​លុយ​ចាស់ៗ​ចេញ​

៣ – ផ្សារភ្ជាប់​ជីវិត​អ្នក​ទៅ​នឹង​ទឹក (​ដូច​ជា​ការ​ដាក់​តាំង​រូប​គំនូរ ទឹកជ្រោះ ទន្លេ សមុទ្រ​ជាដើម ឬ​ដាក់​ទូកញ្ចក់​ចិញ្ជឹម​ត្រី​ក្នុង​ផ្ទះ ព្រោះ​តាម​ក្បួន​ហុងស៊ុយ ទឹក តំនាង​អោយ​ទ្រព្យសម្បតិ្ត​)

៤ -ជួសជុល​កន្លែង​ខូតខាត​ក្នុង​ផ្ទះ​អោយ​ស្អាត​ឡើងវិញ (​កន្លែង​ធ្លុះធ្លាយ ឬ​បែកបាក់​ក្នុងផ្ទះ គេ​ជឿ​ថា​អាច​នាំ​អោយ​ប្រាក់​ធ្លាយ​ចេញ​តាម​កន្លែង​នោះដែរ​)

៥ -ពណ៌​នាំលាភ (​តុ​ប​តែ​ក្នុង​ផ្ទះ ឬ​បន្ទប់​គេ​ដោយ​ប្រើ​ពណ៌​ហុងស៊ុយ​ដែល​អ្នក​ចូល​ចិត្ត​)៕​ សុភ័ក្ត្រ

spot_img
×