Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច និង​ចិន​ថា ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​កំពុង​ឲ្យ​ផល​

spot_img

រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច រិច ធៀ​ល័​រ​សាន់ (Rex Tillerson) បាន​និយាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា មាន​សញ្ញា​បញ្ជាក់​ច្បាស់លាស់​ថា ទណ្ឌកម្ម​ដែល​ដាក់​លើ​ប្រទេស​កូរ៉េខាងជើង​កំពុង​តែមាន​ប្រសិទ្ធិភាព​។​

​លោក ធៀ​ល័​រ​សាន់ ដែល​បាន​អមដំណើរ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​ទៅ​ទីក្រុង​ប៉េង​កាំ​ង បាន​ថ្លែងប្រាប់​អ្នក​សារ​ព៌​ត​មាន​ថា ប្រទេស​ទាំងពីរ បាន​ពិភាក្សាគ្នា​ពី​ការផ្លាស់ប្តូរ ដែល​ពួកគេ​បាន​មើលឃើញ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង ក្រោយពេល​ប្រទេស​នេះ​រង​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​។​

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Rex Tillerson

“​មាន​សញ្ញា​ច្បាស់លាស់ ហើយ​ភាគី​ចិន​បាន​ចែករំលែក​ពីស​ញ្ញា​មួយចំនែក​ដែល​ពួកគេ​បាន​មើលឃើញ​។ ពួកយើង​បាន​ច្បាស់​ពិតប្រាកដ​តាមរយៈ​ព៌​ត​មាន និង​ប្រភព​ដទៃទៀត​ដែល​ពួកយើង​មាន ហើយ​វា​កំពុង​បង្កើត​បញ្ហា​ដល់​សេដ្ឋកិច្ច​កូរ៉េខាងជើង ប្រជាជន​មួយចំនួន និង​យោធា​របស់​ពួកគេ​ផងដែរ​”​។​

​ទោះយ៉ាងណា លោក មិនបាន​បរិយាយ​លំអិត​ពី​សញ្ញា​ទាំងនោះ​ដែល​លោ​កថា​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​កំពុងមាន​ប្រសិទ្ធិភាព​។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានអនុម័ត​សេចក្តីសម្រេច​ដើម្បី​ដាក់ទណ្ឌកម្ម​ដល់​របប​កុ​ម្មុនិ​ស្ត​ព្យុងយ៉ាង ក្រោយពេល​របប​ផ្តាច់ការ​ឯកោរ​មួយ​នេះ​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ​កាលពី​ខែកក្កដា និង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៦ របស់ខ្លួន​កាលពី​ខែកញ្ញា​កន្លងទៅ​។​

​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក​បាន​អនុវត្ត​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ប្រឆាំងនឹង​ព្យុងយ៉ាង ដោយ​ប្រទេស​មួយចំនួន​បានសម្រេច​បណ្តេញ​ឯកអគ្គ​រដ្ឋ​ទូក​កូរ៉េខាងជើង​ប្រចាំ​ប្រទេស​របស់ខ្លួន​ឲ្យ​ត្រឡប់​ទៅវិញ និង​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​ព្យុងយ៉ាង​។​

​សូម្បីតែ​ចិន ដែលជា​ដៃគូ​ជំនួញ និង​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង ក៏បាន​សម្រេចចិត្ត​អនុវត្ត​ទណ្ឌកម្ម​ប្រឆាំងនឹង​ព្យុងយ៉ាង​ដោយ​៕ សុភ័ក្ត្រ​

spot_img
×