Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ! ស្រីស្អាត​រាំបទ «តាក់ទីងទ័ងៗ» ដ៏ល្បីប្រឈម​​នឹង​ផ្លូវ​ច្បាប់​ហើយ បន្ទាប់​ពី​ធ្វើ «រឿង​មួយ​នេះ» នៅ​​លើ​​បណ្តាញ​សង្គម

spot_img

​យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា តារា​ម៉ូ​ដែលមាន​ប្រជាប្រិយភាព​ម្នាក់​របស់​អៀរ​ឡង់ កំពុង​ត្រូវបាន​ស៊ើបអង្កេត​ដោយ​ប៉ូលីស ទាក់ទង​នឹង​ករណី​ប្រូ​ម៉ូត​ផ្សព្វផ្សាយ​អំពី​បណ្តា​គេហទំព័រ​ភ្នាល់​ល្បែង​ជាច្រើន ។​

​នាង Jessie Vard វ័យ ១៩ ឆ្នាំ ត្រូវបាន​គេ​និយាយថា​ស្ថិត​ក្នុងចំណោម​តារា​ម៉ូ​ដែល​យ៉ាងតិច ១៥ នាក់ ដែល​ត្រូវ​បានដាក់​ចូលក្នុង​បញ្ជី​ឈ្មោះ​ដីការ​ឃាត់ខ្លួន នៅក្នុង​ប្រទេស​ថៃ កាលពីដើម​សប្តាហ៍​នេះ ។​

​ស្រី​ស្អាត​រូបនេះ​នឹងត្រូវ​បង្ហាញខ្លួន​នៅក្នុង​តុលាការ ពីបទ​ចោទប្រកាន់​ផ្សព្វផ្សាយ​អំពី​គេហទំព័រ​ភ្នាល់​ល្បែង​មួយចំនួន ខណៈពេលដែល​អាជ្ញាធរ​ថៃ​កំពុងទ​ទួ​ច​ពលរដ្ឋ​របស់ខ្លួន ឲ្យ​ចៀស​ចាក​ឆ្ងាយ​ពី​រាល់​​សកម្មភាព​ចាក់​ភ្នាល់​ល្បែង មុន​ការប្រកួត World Cup 2018 នៅក្នុង​ប្រទេស​រុស្ស៊ី ។​

​របាយការណ៍​បាន​បញ្ជាក់ថា តារា​ម៉ូ​ដែល​ទាំងនោះ​អាច​រកប្រាក់​បាន​រហូត ១០,០០០ ផោន (ជាង១ម៉ឺនដុល្លារ) ក្នុង​១​ខែ សម្រាប់​សកម្មភាព​ប្រូ​ម៉ូត​សិន​ឲ្យ​វេ​ប​សាយ​ភ្នាល់​ល្បែង​ទាំងនេះ ។​

​តាម​ដីការ នោះ​តារា​ម៉ូ​ដែល​រង​ការចោទប្រកាន់​ទាំងនេះ នឹងត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃ​ពុធ សប្តាហ៍​ក្រោយនេះ ។​

​អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលីស​ថៃ ត្រូវបាន​ដកស្រង់​សម្តី​ដោយ Daily Star ដោយ​និយាយថា​៖ «​តារា​ល្បី ឬ ស្រីស្អាត ដែលមាន​អ្នកតាមដាន​យ៉ាងច្រើន​នៅលើ​បណ្តាញ​សង្គម មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ផុស​អ្វីៗ​ដែល​ជាប់ទាក់ទង​នឹង​សកម្មភាព​ល្បែងស៊ីសង​ណាមួយ​នោះឡើយ​» ៕ ចន្ទី

spot_img
×