Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​ភ្លៀង​គ្រឿង​សមុទ្រ​” រួម​ទាំង​ក្រដាស​លុយ ១០០​យាន់ នៅ​ប្រទេស​ចិន​

spot_img

​អាស្រ័យ​ដោយ​ឥទ្ធិពល​ព្យុះ​ដ៏​ខ្លាំង​មួយ​នៅ​ថ្ងៃទី ១៣ ខែមិថុនា ពពួកសត្វ​សមុទ្រ​ស្រស់ៗ​ដូចជា​ពពួក មឹក បង្គា​រ ផ្កាយ​សមុទ្រ បាន​ធ្លាក់ចុះ​មិន​ចាញ់​ទឹកភ្លៀង​នា​ទីក្រុង​ចេង​ឌូ ប្រទេស​ចិន ។​

​មឹក​មួយ​ក្បាល​ធ្លាក់ចំ​កញ្ចក់​រថយន្ត​តែម្តង ដើមឈើ​ធំៗ​ជាច្រើន ត្រូវបាន​រលើង​គល់ ផ្លូវថ្នល់​ឃើញតែ​ទឹក​ល្ហរ​ល្ហេវ ។ ព្យុះ​ដ៏​សាហាវ​ពុំ​ត្រូវបាន​គេ​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ ពលរដ្ឋ​នៅ​ម្តុំ​នោះ​បែរ​ជា​ចាប់អារម្មណ៍​ទៅលើ​ពពួកសត្វ​សមុទ្រ​ដ៏​ច្រើន ។

​រូបភាព​ជា​ច្រើន​ត្រូវបាន​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម​ជុំវិញ​អាហារ​ស្រស់​ដែល​គេ​ប្រមូលបាន ក្រៅពីនោះ ក៏​ឃើញ​នៅ​មាន​លុយ និង​ស្រា​បៀរ​ផងដែរ ។​

​គ្រឿង​សមុទ្រ​ច្រើន​ប្រភេទ និង​វត្ថុ​ទាំងឡាយ​ត្រូវបាន​គេ​បង្ហោះ​ផ្សាយ​លើ​បណ្តាញ​សង្គម​ចិន ។

​តាម​ស្ថាប័ន​ឧតុនិយម​ជាតិចិន​ឲ្យដឹងថា សត្វ​សមុទ្រ​ទាំងនោះ​ត្រូវបាន​ខ្យល់កួច​ទម្លាក់​មក​លើ​ច្រាំង ហើយ​តាម​ការពិនិត្យ​មើល​វា​ច្រើន​កើតឡើង​រៀងរាល់​ខែ​មិថុនា ។​

​ភ្លៀង​គ្រឿង​សមុទ្រ​ស្រស់ៗ​នៅ​ចិន ។​

​ផ្លូវថ្នល់​ត្រូវ​គ្របដណ្តប់​ដោយ​ទឹកសមុទ្រ ៕ សូយន

spot_img
×