Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រៀន​កូន​ធាក់​កង់ ស្ត្រី​ជា​ម្តាយ ឲ្យគេ​ថតរូប​ទុក​ពេល​យក​មក​មើល​ទើប​លោះ​ព្រលឹង​ ​ព្រោះ​ឃើញ​ខ្មោច​ស្រី​ម្នាក់ ស្លៀកពាក់​បែប​សតវត្សរ៍​ទី ១៩ ឈរ​នៅ​មាត់​បង្អួច​នៃ​វិមាន​ចាស់​មួយ​ដែល​គេបោះបង់​ចោល (មានវីដេអូ)

spot_img

​ខ្មោច​ស្រី​ម្នាក់​ស្លៀកពាក់​ខោអាវ​តាំង​ពី​សតវត្សរ៍​ទី ១៩ ត្រូវបាន​កាមេរ៉ា​របស់​ស្ត្រី​ជា​ម្តាយ​សញ្ជាតិ​អង់គ្លេស​ថត​ជាប់​ពេល​នាង​កំពុង​បណ្តើរកូន​លេង​នៅ​ទីលាន​ខាងមុខ​វិមាន​បុរាណ​ដែល​គេបោះបង់​ចោល ។​

Louise ឲ្យដឹងថា ក្នុងពេល​ដែល​នាង​នាំ​កូន​ប្រុស​អាយុ ៥​ឆ្នាំ ធាក់​កង់​លេង​ជុំវិញ​វិមាន​នោះ​នាង​បាន​ថត​វីដេអូ​ទុក ។ ក្រោយ​ពេល​មកដល់​ផ្ទះ​នាង​ដេក​លើ​គ្រែ​ហើយ​បើក​កាមេរ៉ា​មើល ស្រាប់តែ​ឃើញ​ស្រមោល​នារី​ម្នាក់​ស្លៀកពាក់​បុរាណ​ឈរ​នៅ​មាត់​បង្អួច​ជាន់​ទី ២ នៃ​វិមាន​នោះ ។​

​នាង Louise ឲ្យដឹង​បង្ហាញ​ឲ្យដឹង​ទៀតថា ស្វាមី​ខ្ញុំ​នឹង​ខ្ញុំ​សុទ្ធ​តែ​មិន​អាច​បកស្រាយ​បាន​ថា​នោះ​ជា​អ្វី ។ ខ្ញុំ​ក៏​ពង្រីក​ឲ្យ​ធំ ហើយ​ចែករំលែក​វា​លើ​បណ្តាញ​សង្គម ។ វា​ស្រដៀង​នឹង​ស្ត្រី​ម្នាក់​បួង​សក់ ស្លៀកពាក់​តាមបែប Victoria (​សតវត្សរ៍​ទី ១៩) ។​

​វិមាន​នោះ​ឈ្មោះ Paignton ត្រូវបាន​សាងសង់​នៅ​ឆ្នាំ ១៨៧១ ដោយ Isaac Singer ដែល​ជា​ស្ថាបនិក​រោងចក្រ Singer វិមាន​នេះ​ត្រូវបាន​សាងសង់​នៅ​តំបន់ Devon មាន​ទំហំ ៧​ហិកតា ។ ក្រុមគ្រួសារ Isaac រស់នៅ​ទី​នេះ​រហូតដល់​សង្គ្រាមលោកលើកទី I បញ្ចប់ ហើយ​កន្លែង​នេះ​បាន​ក្លាយ​ជា​មន្ទីរពេទ្យ​មួយ ។ ក្នុង​សង្គ្រាមលោកលើកទី ២ វិមាន​នេះ​ក្លាយជា​កន្លែង​សម្រាប់​កង​ភូមិន្ទ​ទ័ពអាកាស​ហ្វឹកហាត់ ។​

​ក្រោយ​មក​វិមាន​នេះ​ត្រូវបាន​ប្រើប្រាស់​ជា​កន្លែង​ធ្វើការ និង​ជា​កន្លែង​រៀបចំ​អាពាហ៍ពិពាហ៍​របស់​ពល​រដ្ឋ​ក្នុង​តំបន់​។ វា​បាន​បិទទ្វារ​កាលពី ៥​ឆ្នាំ​មុន​មក​ម្លេះ ៕ លី​សា​

spot_img
×