Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ានិត ឈឺចាប់​នឹង​ពាក្យ​គេ​និយាយ​បង្អាប់​ខ្លួន ពេលនេះ​លោក​បានបង្ហាញ​ឱ្យ​ភ្លឺភ្នែក​តែម្ដង

spot_img

​បន្ទាប់ពី​ផ្អាក​ពី​ការងារ​ជា​តារាចម្រៀង លោក ម៉ានិត បាន​ចាប់​ការងារ​និពន្ធ​សៀវភៅ​ប្រលោមលោក រហូតដល់​បច្ចុប្បន្ន ហើយ​ក្នុងកំលុងពេល​ដែល​ចៅប្រុស​លោកស្រី ពាន់ ផួ​ង​បុប្ផា នៅ​ជា​តារាចម្រៀង ក្នុង​ផលិតកម្ម​ភ្លេង​រីខ​ត គឺមាន​មតិ​ភាគ​ច្រើនលើក​ពី​រាង​ធាត់​របស់គាត់ ។

​រហូតមកទល់​ពេលនេះ ដោយសារ​ពាក្យ​ខាងលើ ទើប​ធ្វើឱ្យ​ម៉ានិត ព្យាយាម​ហាត់ប្រាណ​សម្រក​គីឡូ ជាក់ស្ដែង​ថ្មីៗ​នេះ លោក​បាន​បង្ហោះ​រូបថត​របស់លោក ក្នុងកំលុងពេល​ជា​តារាចម្រៀង និង​បច្ចុប្បន្ន ឃើញ​ង​ថា​មាន​ភាពខុសគ្នា​ស្រឡះ ។

​ជាមួយគ្នានេះ​ផងដែរ ម៉ានិត ក៏បាន​សរសេរ​ផងដែរ​ថា «​កុំ​ភ្លេច​មើលរូប​ចុងក្រោយ​ណា​] ប្រហែលជា​បួន​ឆ្នាំមុន ខ្ញុំ​គឺជា​មនុស្ស​ម្នាក់​ដែល​រស់នៅ​ជាមួយនឹង​ភាព​អៀនខ្មាស​។ ទោះបីជា​ច្រៀង​ពិ​រោះ មាន​សមត្ថភាព​យ៉ាងណាក៏ដោយ ក៏​មនុស្ស​ជាច្រើន​នៅតែ​លេងសើច​លើ​រូបរាង​របស់ខ្ញុំ ហើយ​ចាត់​ខ្ញុំ​ជា​តួកំប្លែង​។ គេ​ថា​ឲ្យ​ខ្ញុំ​ថា រាង​អ៊ីចឹង ចង់​ធ្វើ​អ្នកចម្រៀង​? បើ​ខ្ញុំ​ដូច​គាត់ ខ្ញុំ​នៅផ្ទះ​បុក​គ្រឿង​ហើយ​។ កាល​នៅ​ក្មេង​មិនសូវ​ចាប់អារម្មណ៍​ទេ តែ​ក្រោយមក​ឈឺចិត្ត​ខ្លាំង ហាស់ៗ ឈឺចិត្ត​ដែល​គេ​យក​រូបរាង​យើង​ទៅលេង​សើច​នៅមុខ​មហាជន​។ ក្រោយមក​ក៏​សម្រេចចិត្ត​ទៅ​ហាត់ប្រាណ ព្រោះ​លើស​ខ្លាញ់ និង​ជាតិ​អាស៊ីត​ច្រើន ខ្ញុំ​ដឹងថា​ខ្ញុំ​មិនអាច​បណ្ដោយ​ខ្លួន​យ៉ាងនេះ​ទេ​។ ទោះបី​មិន​ដើម្បី​ស្អាត ក៏​ដើម្បី​សុខភាព​ដែរ​។ ដូច្នេះ​ខ្ញុំ​ក៏​ចាប់ផ្ដើម​ទៅ​ហាត់ប្រាណ ដោយមាន​គ្រូបង្វឹក​ផ្ទាល់ខ្លួន​ជា​រៀងរាល់ថ្ងៃ​។ ទៅ​ហាត់​ម្នាក់ឯង ថ្ងៃ​ខ្លះ​សន្លប់ មុខ​ឡើង​ស្វាយ ដើរ​មិន​ចង់​រួច ស្រែកយំ​ស្ពឹក​រហូត​ទះកំផ្លៀង​ខ្លួនឯង​ម្ភៃ​ដៃ​ក៏មាន ព្រោះ​ស្ត្រេ​ស​ខ្លាំង នៅពេលដែល​ត្រូវ​តម​អាហារ​ច្រើន​មុខ ឈឺ​ចុក​ពេញ​ខ្លួន ហើយ​មិនសូវមាន​កម្លាំង​ទៅធ្វើ​ការ មិន​ទម្លាប់​នឹង​របប​អាហារ​ថ្មី​។ 6​ខែ​ដំបូង​ដែល​ទៅ​ហាត់ប្រាណ មាន​អារម្មណ៍​ដូច​គេ​ធ្វើ​ទារុណកម្ម​។ តែ​ថ្ងៃនេះ​ជា​ថ្ងៃ​គម្រប់​1​ឆ្នាំ​នៃ​ការហាត់​ប្រាណ​ដ៏​ស្វឹ​ត​ស្វា​ញ ដ្បិត​មិនទាន់​បានសម្រេច​មួយរ​យ​ភាគរយ តែ​ខ្ញុំ​​បានឃើញ​ខ្លួនឯង​ប្រែប្រួល ដើរ​លឿន​ជាង​មុន លើក​អីវ៉ាន់​បាន​ធ្ងន់​ជាង​មុន មិន​ខ្ជិលច្រអូស ដកដង្ហើម​បាន​ធូរ​ជាង​មុន ខ្លាញ់​និង​ជាតិ​អាស៊ីត​ក៏​ល្អ​មកវិញ​។ អ្នក​ដែល​សួរថា ហេតុអ្វី​ខ្ញុំ​ស្រក នេះហើយ​គឺជា​ហេតុផល ហាត់ប្រាណ​ដោយ​ត្រឹមត្រូវ និង​មិនបាន​ប្រើ​ថ្នាំ​សម្រក​អ្វី​ទាំងអស់​។ អរគុណ​គ្រប់គ្នា​ដែល​ស្រលាញ់​ខ្ញុំ​។ ដំណើរ​ផ្លាស់ប្ដូរ​រូបរាង​របស់ខ្ញុំ​មានរឿង​ច្រើនណាស់ បើ​អ្នក​ចង់ដឹង ថ្ងៃក្រោយ ខ្ញុំ​នឹង​ប្រាប់​» ៕ សាវុធ​

spot_img
×