Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​កិត្តិ​សង្គសហ​បណ្ឌិត​ម៉ែន សំអន ជំរុញ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​បោះឆ្នោត​ថ្ងៃ​ទី​២៩​កក្កដា ​ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​និង​ទទួល​បាន​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​

spot_img

ស្វាយរៀង​ ៖​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​និង​ជា សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈ​ក​ម្មារ​ធិ​ការ​កណ្តល គណបក្ស​ប្រជាជន​កម្ពុជា ជា​បេក្ខជន​ឈរ​ឈ្មោះ​អ្នកតំណាងរាស្ត្រ​ពេញសិទ្ធិ​មណ្ឌល​ស្វាយរៀង​អាណត្តិ​ទី​៦​បាន​ជម្រុញ​អោយ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ស្វាយរៀង​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា​ខាងមុខនេះ​កុំបី​ខាន​ដើម្បី​បំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​ពលរដ្ឋ​ល្អ​និង​ទទួល​បាន​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ថ្លែង​បែប​នេះ​ខណៈ​ដែល​លោកជំទាវ​អញ្ជើញ​ចូលរួម​បុណ្យផ្កា​សាមគ្គី​ប្រមូល​បច្ច័យ​សម្រាប់​កសាង​ស្ពាន​ឆ្លងកាត់​ប្រឡាយ​កូនភ្លោះ​ស្ថិតក្នុង​ភូមិ​ចំបក់​ថ្លឹង​ឃុំ​គោក​ព្រីង​ស្រុក​ស្វាយជ្រំ​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​មិថុនា ​ឆ្នាំ​២០១៨​ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង ​៤០០​នាក់​ផង​ដែរ​។ ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ត្រពាំង​ថ្លឹង​នេះ​មាន​ការលំបាក​ក្នុង​ការធ្វើ​ដំណើរ​ឆ្លងកាត់​ឆ្លង​ទៅ​ឆ្លង​មក​ទើប​មាន​ការយកចិត្តទុកដាក់​ពី​លោកស្រី សុខ​វិឡា​យ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​គោក​ព្រីង​ផ្តួចផ្តើម​កសាង​និង​ធ្វើ​ពិធី​បុណ្យផ្កា​ដើម្បី​ប្រមូល​បច្ច័យ​កសាង​ស្ពាន​នេះ​ឡើង​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី ទាំងមូល​ផង​ដែរ​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ថ្លែង​បន្តទៀតថា ក្នុង​រយៈពេល ៣៩​ឆ្នាំ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​ប្រទេស បាន​ការពារ​ប្រទេស ស្តារ​កសាង​ប្រទេស​​ជាតិ​ឡើងវិញ​ពី​លេខ សូន្យ មក​ជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្រោម​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ បាន​ធ្វើឲ្យ​អង្គការ​ចាត់តាំង​របស់ ខ្មែ​ក្រហម ត្រូវ​រលំរលាយ​ទាំងស្រុង​។ លោកជំទាវ​ក៏បាន​លើកឡើង​ផងដែរ នូវ មនុស្ស ផ្លូវ ទឹក ភ្លើង ដែល​ជា​កត្តា​ដ៏​សំខាន់បំផុត ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​បាយ​ក​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ក្នុងន័យ​ជួយ​សម្រួល​ដល់​ការអភិវឌ្ឍន៍​មូលដ្ឋាន​តែម្ដង​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ផ្តាំផ្ញើរ​ជូន​ដល់​សមាជិក​សមាជិការ​បក្ស​ទាំងអស់​ត្រូវ​អនុវត្តន៍​ខ្លឹមសារ​ដូច​ជា​ ៖ ១. មិន​ត្រូវឲ្យមាន​បងតូច បងធំ ការធ្វើ​កូដកម្ម និង​បាតុកម្ម​ផង​នៅ​ក្នុង​រោងចក្រ ដើម្បី​រក្សា​នូវ​តម្លៃ​នៃ​ការវិនិយោគ​នៅក្នុង​មូលដ្ឋាន​។​ ២. ត្រូវ​រួមគ្នា ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ថែរក្សា​ស្ថេរភាព​នយោបាយ ថែ​ក្សាការពារ​នូវ​សមិទ្ធិផល​ដែលបាន ពី​ការខិតខំ​របស់​រាជរដ្ឋភិបាល ហើយ​និង​ត្រូវខិតខំ​ដោះស្រាយ​នូវ​ការលំបាក និង​បម្រើ​សេវា​សាធារណៈ​ឲ្យបាន​ល្អ​ប្រសើ​រ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​ ៣. ត្រូវ​ចលនា​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ក៏​ដូច​ជា​បងប្អូន​នៅក្នុង​ក្រុមគ្រួសារ​ឲ្យទៅ​ចូលរួ​ម​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ នាពេល​ខាង​មុខ​ឲ្យបាន​គ្រប់ៗ​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាន​កម្ពុជា​ដើម្បី​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៅ​អាណត្តិ​ទី​៦ និង​អណត្តិ​បន្តបន្ទាប់​ទៀត ដើម្បី​សុខសន្តិភាព កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​យើង​។​សូមបញ្ជាក់​ថា​បច្ច័យ​បាន​ពី​បុណ្យផ្កា​សាមគ្គី​នេះ​រួមទាំង​លោក​ជំទាវ​ម៉ែន​សំអន​និង​ក្រុមការងារ​ប្រជាពលរដ្ឋ​បាន​ជាង​៤០​លាន​រៀល​ដើម្បី​កសាង​ស្ពាន​នេះ​ផងដែរ​៕ ​វ៉ៃកូ​

spot_img
×