Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក អ៊ូ ពៅ អធិការរង​ខណ្ឌ​៧​មករា ត្រូវ​បណ្តឹង​ថា វាយ​អតីត​ចៅសង្កាត់​ព​ន្សាំ​ង និង​ប្តី ព្រោះ​រឿង​លុយ​កម្រៃជើងសារ​ទិញ​លក់​ដីធ្លី​

spot_img

​ភ្នំពេញ​៖ លោក អ៊ូ ពៅ អធិការរង​ទទួលបន្ទុក​អន្ដោប្រវេសន៍​ប្រចាំ​ខណ្ឌ​៧​មករា បាន​ប្រើ​ហឹង្សា​ទៅ​លើ​ប្ដី​ប្រពន្ធ​២​នាក់ ដែល​ប្រពន្ធ​ជា​អតីត​ចៅសង្កាត់​សង្កាត់​ព​ន្សាំ​ង​បណ្ដាលឱ្យ​រងរបួស ហើយ​ប្ដី​ប្រពន្ធ​ទាំង​២​នាក់​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​ពន្លាំ​ង រួច​ក៏​បន្ដ​ដើរ​ដាក់​ពាក្យបណ្ដឹង​បន្ដទៀត​ដើម្បី​រក​យុត្ដិធម៌ ។ ដោយសារ​លោក អ៊ូ ពៅ គាត់​បាន​ប្រាប់ថា ទៅ​ប្ដឹង​ដល់​ណា​ទៅៗ​គា​អត់​ខ្លាច​ទេ ។ រឿង​នេះ​ត្រូវបាន​ចែកចាយ​វីដេអូ​ពេញ​ហ្វេ​សប៊ុក ហើយ​រង​ចាំ​មើល​តើ​លោក អ៊ូ ពៅ អធិការរង​ទទួលបន្ទុក​អន្ដោប្រវេសន៍​ប្រចាំ​ខណ្ឌ​៧​មករា ដោះស្រាយ​យ៉ាង​ណា​ជាមួយ​ជនរងគ្រោះ​។​

​អធិការរង​ខណ្ឌ​៧​មករា ម្នាក់​ឈ្មោះ អ៊ូ ពៅ ទទួលបន្ទុក​អន្ដោប្រវេសន៍ រហ័ស​នាម​៦ បាន​រង​បណ្តឹង​ថា បាន​នាំ​បក្ខពួក​ទៅ​វាយ​អតីត​ចៅសង្កាត់​ព​ន្សាំ​ង គឺ​លោកស្រី ឌី សា​រៀម និង​ប្តី​លោកស្រី ដល់​ក្នុង​សាលាសង្កាត់ បណ្តាលឲ្យ​រងរបួស ព្រោះ​រឿង​លុយ​កម្រៃ​ជើង​សារ​ទិញ​លក់​ដីធ្លី​។​

​យោងតាម​ពាក្យ​របស់​លោក សេត សឹម ជា​ប្តី និង​លោកស្រី ឌី សា​រៀម អតីត​ចៅសង្កាត់​ព​ន្សាំ​ង ជា​ប្រពន្ធ​បាន​ប្តឹង​ឈ្មោះ លោក អ៊ូ ពៅ ភេទ​ប្រុស អាយុ​ប្រហែល ៤១​ឆ្នាំ មុខរបរ​ជា​អធិការរង​ខណ្ឌ​៧​មករា ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ដោយ​ចោទប្រកាន់​ឈ្មោះ អ៊ូ ពៅ ថា​បាន​វាយ​ពួក​ខ្លួន​បណ្តាលឲ្យ​ត្រូវ​ក្បាល និង​ដងខ្លួន​រងរបួស​ហើម​។​

​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ ជនរងគ្រោះ ឈ្មោះ សេត សឹម និង​ឈ្មោះ ឌី សា​រៀម បាន​ទៅ​សាលា​សង្កាត់​ព​ន្សាំ​ង ដោះស្រាយ​រឿង​ឈ្មោះ យី សុខ​ជា ពាក់ព័ន្ធ​រឿង​លុយ​កម្រៃជើងសារ ទិញ​លក់​ដីធ្លី​របស់​ជ​ន​រងគ្រោះ​។ ខណៈ​ដែល​ជនរងគ្រោះ និង​ឈ្មោះ យី សុខ​ជា កំពុងតែ​ដោះស្រាយ​គ្នា​ស្រាប់តែ​ឈ្មោះ អ៊ូ ពៅ ជា​អ្នក​ស្គាល់​គ្នា​ជាមួយ​ឈ្មោះ យី សុខ​ជា ដែល​មិន​មាន​ជាប់​ពាក់ព័ន្ធ ក្នុង​រឿង​នោះ​សោះ បាន​ដើរចូល​ទៅក្នុង​បន្ទប់ ហើយ​គំរាមកំហែង​ជនរងគ្រោះ ទើប​ជនរងគ្រោះ​បាន​យក​ទូរស័ព្ទ​ថតរូប​ឈ្មោះ អ៊ូ ពៅ ក៏​ត្រូវ​ឈ្មោះ អ៊ូ ពៅ វាយ​តែ​ម្តង​ទៅ​។​

​ពាក់ព័ន្ធ​រឿង​លុយ​កម្រៃជើងសារ ដែល​ជនរងគ្រោះ​ឈ្មោះ សេត សឹម និង​ឈ្មោះ ឌី សា​រៀម អះអាងថា ពួកគាត់​បាន​លក់​ដី​មួយ​កន្លែង ដោយ​មិន​មាន​ឈ្មោះ យី សុខ​ជា ជា​អ្នក​គក់​ជេ​នោះ​ទេ ហើយ​ក្រុម​ជនរងគ្រោះ ក៏​បាន​កាត់​៣​ភាគរយ​នៃ​ថ្លៃ​ដី​ឲ្យទៅ​ក្រុម​នាំ​ម៉ូយ​មក​ទិញ​ដី​ពួកគាត់​រួចហើយ ស្រាប់តែ​លេចមុខ ឈ្មោះ យី សុខ​ជា និង​បក្ខពួក​ឈ្មោះ អ៊ូ ពៅ ទៅ​ទាមទារ​លុយ​៣​ភាគរយ​ទៀត និង​បាន​គំរាមកំហែង​ពួក​គាត់​ដល់​ផ្ទះ និង​រហូត​តាម​វាយ​ធ្វើបាប ពួក​គាត់​នៅ​មុខ​អាជ្ញ​ធរមាន​សមត្ថកិច្ច​តែម្តង​។​ ​ពាក់ព័ន្ធ​ករណី​នេះ​អ្នកសារព័ត៌មាន​មិនអាច​ទំនាក់ទំនង លោក អ៊ូ ពៅ ដើម្បី​សុំ​ការបំភ្លឺ​បាន​ទេ​។​

​ប្រជាពលរដ្ឋ​បាន​រិះគន់ លោក អ៊ូ ពៅ និង​បក្ខពួក បាន​យក​អំណាច​ជា​អធិការរង ដើរ​គំរាមកំហែក​ពលរដ្ឋ និង​វាយដំ​ពលរដ្ឋ​មិន​ញញើត​ច្បាប់ បែបនេះ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×