Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបដ្ឋាន​សាលា​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ ​ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ​ក្រោម​វត្តមាន​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ មិថុនា ឆ្នាំ​២០១៨​នេះ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អនុប្រធាន​ក្រុមការងារ​គណៈកម្មា​ធិកា​រ​​​កណ្តាល​ចុះជួយ​ខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ ចុះជួយ​ស្រុក​រមាស​ហែក បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់ឧប្បដ្ឋាន​សាលា​និិង​សមិទ្ធផល​នានា នៅ​វត្ត​គគីរ ស្ថិតនៅ​ភូមិ គគីរ ឃុំ គគីរ ស្រុក រមាស​ហែក ខេត្ត​ស្វាយរៀង ដោយ​មាន​ការចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​ប្រធាន អនុប្រធាន​ក្រុមការងារ ចុះ​ជួយ​តាម​បណ្តា​ឃុំ ភូមិ នៅក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​ជា​ច្រើន​រូប​ផងដែរ​។​

​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ និង​រួម​គ្នា​ថែរក្សា​នូវ​សមិទ្ធផល​នានា​របស់ រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់ជូន​ឲ្យបាន​គង់វង្ស​សម្រាប់​ទុកប​ន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​ហើយ​សូមអោយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្ត​ស្វាយរៀង កុំ​ឲ្យ​ជឿ​តាម​ការ​ញុះញង់​របស់​ជន​អគតិ​មួយ​ក្តាប់​តូច ដែល​តែងតែ​រារាំង​ដល់​រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​។​

​ក្នុងឱកាស​នោះ​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ថ្លែងអំណរគុណ ចំពោះ​អាជ្ញាធរ និង​បងប្អូន​ប្រជាពលរដ្ឋ ព្រះសង្ឃ ពុទ្ធបរិស័ទ និង​អ្នក​ដែល​មាន​ការពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រៀបចំ​ពិធី​សម្ពោធ​ឧបដ្ឋាន​សាលា​និង​សមិទ្ធិផល​នានា​ក្នុុង​ឱកាស​នោះ​ដែរក៏៏​បាននាំ​ការនូវ​ការ​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ នឹករលឹក​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​ចំពោះ​លោកយាយ លោកតា បងប្អូន យុវជន មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូល និង​សូម​ជូនពរ លោកយាយ លោកតា បងប្អូន​ទាំងអស់ ទទួលបាន​នូវ​សុខភាព​ល្អ​បរិបូរ មាន​កម្លាំង​ពលំ​មាំមួន មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ ។​

​លោកនាយ​ឧត្តមសេនីយ៍ បាន​បន្តថា យើង​បានឃើញ​ទាំងអស់​គ្នា​រួច​មក​ហើយ ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ អគ្គិសនី ផ្លូវថ្នល់ ប្រឡាយ​ទឹក សាលារៀន មណ្ឌល​សុខភាព រួម​ទាំង​ឧប្បដ្ឋានសាលា​នេះ​ផង​ដែរ គឺ​វា​មិនអាច​កើត​ឡើង​ដោយ​ឯកឯង​បា​ទទេ ប្រសិន​ណា​គ្មាន​សន្តិភាព និង​ស្ថិត​ក្រោម​នយោបាយ​ឈ្នះៗ របស់​សម្តេច​តេជោ គឺ​បាន​បញ្ចប់​សង្គ្រាម​ទាំងស្រុង​នៅ​ប្រទេស​កម្ពុជា​។​

​បន្ថែម​ពី​នេះ​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៍​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ត្រូវ​ត្រៀម​ខ្លួន​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​តាម​សេចក្តី ប្រកាស​របស់​គណៈកម្មកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​ចូលរួម​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា​កុំបី​អាក់ខាន​ឡើយ និង​ត្រូវ​ជ្រើស​រើស​ថ្នាក់ដឹកនាំ​ដែល​បាន​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ មិនចេះ​ភូតភរ កុហក​បោកប្រាស់ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ ប្រទេស​ឆ្ពោះទៅរក​វឌ្ឍនភាព និង​ធានាបាន​នូវ​សុខសន្តិភាព ជូន​ប្រទេស​ជាតិ​គឺ​បោះឆ្នោត​ឱ្យ​លេខ​រៀង​ទី​២០​ដើម្បី​គាំទ្រ​សម្តេច​តេជោ​ធ្វើ​ជា​នាយករដ្ឋមន្ត្រីប​ន្ត​ទៀត​៕ ​វ៉ៃកូ​

spot_img
×