Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាតក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង នាំយក​អំណោយ​សង្គ្រោះបន្ទាន់ យក​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​

spot_img

​ខេត្ត​ស្វាយរៀង ៖ នៅ​ថ្ងៃ​សៅរ៍ ៤​កើត ខែ​បឋម​សា​ឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៨ លោក​វេជ្ជ​ បណ្ឌិត កែរ រដ្ឋា សមាជិក​គណៈកម្មាធិកា​រ​សាខា ដឹកនាំ​ក្រុម​ការងារ​សាខា អនុសាខា នាំយក​អំណោយ​មនុស្សធម៌​សាខា​ទៅ​ចែក​ជូន​គ្រួសារ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃ​ទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨ ចំនួន ៨ ខ្នង នៃ​គ្រួសារ​រងគ្រោះ នៅ​ស្រុក​រំដួល រលំ​ទាំងស្រុង ៤ ខ្នង​មួយផ្នែក ៤ ខ្នង ក្នុង​ឃុំ ធ្មា ៥ ខ្នង ស្វាយចេក ១ ខ្នង កំពង់​ចក ១ ខ្នង និង​ឃុំ បុស​មន ១ ខ្នង ។​

​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នេះ​លោក​វេជ្ជ​. កែរ រដ្ឋា តំណាង​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​សំដែង​នូវ​ការអាណិតអាសូរ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយ​បាន​ខិតខំ​ប្រកប របរ​រកស៊ី​ចិញ្ចឹម​ជីវិត​មាន​ជីវភាព នឹង​ផ្ទះសំបែង​រស់នៅ​សមរម្យ តែ​មួយ​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​បណ្តាល​ឲ្យ​ខ្យល់​កន្ត្រាក់​បំផ្លាញ ខូច ខាត បែក​បាត់​ផ្ទះ​ស​ប្បែង​គួរឲ្យ​សោកស្តាយ ដែល​នេះ​ជា​បាតុភូត​ធម្មជាតិ​ដែល​យើង​នឹកស្មាន​មិន​ដល់ ។​

​អំណោយ​ដែល​បាន​ចែក​ជូន​ដល់​គ្រួសារ​រងគ្រោះ​ទាំងស្រុង ៤ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​ក្រ កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ សម្ល ២ កន្ទេល​បត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រី ខ ១០ កំប៉ុង ឃី​ត ១ កញ្ចប់​មាន មុង ១ ភួយ ១ មុង ១ ក្រ​ម៉ា ១ សារុង ១ និង​ថវិកា ២០០,០០០ រៀល ។​

​គ្រួសារ​ប៉ះពាល់​មួយផ្នែក ៤ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​ក្រ កន្ទេល​បត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រី ខ ១០ កំប៉ុង ឃី​ត ១ កញ្ចប់​មាន មុង ១ ភួយ ១ មុង ១ ក្រ​ម៉ា ១ សារុង ១ និង​ថវិកា ៥០,០០០ រៀល​ផង​ដែរ ៕ វ៉ៃកូ​

spot_img
×