Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​ត្រួតពិនិត្យ​ការ​ស្នាក់​របស់​ជនបរទេស ឃាត់ខ្លួន​ជនជាតិ​ស្បែក​ខ្មៅ ១៦​នាក់ និង​ជនជាតិ​វៀតណាម​ម្នាក់​

spot_img

​ភ្នំពេញ​ ៖ កម្លាំង​សមត្ថកិច្ច នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សហការ​សមត្ថកិច្ច​ខណ្ឌមានជ័យ ចុះ​ត្រួតពិនិត្យ​ការ​ស្នាក់​របស់​ជនជាតិ​ស្បែក​ខ្មៅ នៅ​តាម​បន្ទប់​ជួប ក្នុង​ខុន​ដូ​បុរី ៩៩៩ ស្ថិតនៅ​ក្នុង​សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​ជំហាន​ដំបូង ឃាត់ខ្លួន​ជនជាតិ​ស្បែក​ខ្មៅ ១៦​នាក់ និង​ជនជាតិ​វៀតណាម​១​។​

​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក​ឧត្តមសេនីយ៍ ឯក អ៊ុក ហៃ​សីឡា បានឲ្យដឹងថា ប្រតិបត្តិការ​នេះ​ស្ថិត​ក្រោម​ការសម្របសម្រួល​ពី លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សហកា​ជាមួយ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​នគរបាល មូលដ្ឋាន ។ បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុង​បន្ត អនុវត្តន៍​ឆែកឆេរ​ជនបរទេស​តាម​បន្ទប់​បន្តទៀត ដើម្បី​យក ទៅ​សាកសួរ​។​

រហូតមកដល់​ម៉ោង​នេះ កម្លាំង​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​រក​ឃើញ​ជន​បរទេស​ដែល​ភាគច្រើន​ស្បែក​ខ្មៅ ចំនួន ១៦​នាក់ ក្នុងនោះ​ជនជាតិ​វៀតណាម​ម្នាក់ ។ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី ឆែក​តាម​បន្ទប់​នៃ​ខុន​ដូរ ៩៩៩ បន្តទៀត ៕ ​ដោយ​៖​កូឡាប​

 

spot_img
×