Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាតក្រហម​ខេត្ត​ស្វាយរៀង​រៀបចំ​ពិធី​​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ៩​ អង្គ ដើម្បី​ថ្វាយ​ព្រះ​រាជកុសល ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម គម្រប់​ខួប ៨២ យាង​ចូល ៨៣ ព្រះវស្សា​របស់​សម្ដេច​ព្រះ​មហាក្សត្រី នរោត្ដម មុនិនាថ សីហនុ​

spot_img

ខេត្ត​ស្វាយរៀង ៖ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ០៤​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ថ្នាក់ដឹកនាំ បុគ្គលិក យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត ព្រមទាំង​យាយ​ជី តាជី ជាច្រើន​នាក់ បាន​ចូលរួម​ក្នុង​ពិធី​ចម្រើន​ព្រះ​ប​រិត្ត នមស្ការ​ព្រះ​រតនត្រ័យ សមាទានសីល និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ៩​អង្គ ដើម្បី​ថ្វាយ​ព្រះ​រាជកុសល ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម គម្រប់​ខួប ៨២ យាង​ចូល ៨៣ ព្រះវស្សា​របស់​សម្ដេច​ព្រះ​មហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សិរី​ភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ដែល​ប្រារព្ធ​ធ្វើ​នៅក្នុង​បរិវេណ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ។​

​ក្នុង​ឪ​កាស​នោះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​អាន​ព្រះរាជ​សារលិខិត​ជូនពរ​សម្ដេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ សូម​ឲ្យ​ព្រះអង្គ​ទ្រង់​ព្រះ​ប្រកបដោយ​ព្រះរាជ​សុខ​ភាព​​ល្អ​បរិបូរណ៍ ព្រះ​ព​លានុភាព​ខ្លាំងក្លា ឈ្នះ​អស់​ព្រះ​រោគាព្យាធិ​ផង​ទាំង​ពូ​ង ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះ​វស្សា និង​ព្រះ​ប្រកប​តែ​នឹង​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​ដល់​កូន ចៅ ចៅទួត និង​ប្រជារាស្ត្រ ជាទី​ស្រឡាញ់រ​បស់​ព្រះអង្គ ជា​យូរអង្វែង​ត​រៀង​ទៅ ៕ វ៉ៃកូ​

spot_img
×