Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ ចង់​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​បង្ហាញ​ឥរិយាបថ «​ដោយ​យកចិត្តទុកដាក់​» ពេល​គាត់​ថ្លែង ឲ្យ​ដូច​ពលរដ្ឋ​កូរ៉េខាងជើង​ធ្វើ​ដាក់​លោក គឹម ជុង​អ៊ុន

spot_img

​ប្រធានាធិបតី​អាមេរិក Donald Trump បាន​និយាយថា លោក​ចង់​ឲ្យ​ប្រជាជន «​អង្គុយ​ត្រង់ត្រាប់​ស្តាប់​ដោយ​យកចិត្តទុកដាក់​» នៅពេល​លោក​ថ្លែង ដែល​ធ្វើយ៉ាងណា​ឲ្យ​ស្រដៀង​នឹង​អ្វីដែល​ពលរដ្ឋ​កូរ៉េខាងជើង​ធ្វើ នៅពេលដែល​មេដឹកនាំ​របស់​ពួកគេ គឹម ជុង​អ៊ុន ថ្លែង​ទៅកាន់​ប្រជារាស្ត្រ ។​

​លោក Trump បាន​និយាយ​ជាមួយ “Fox & Friends” នៅក្បែរ​សេត​វិមាន​កាលពី​ថ្ងៃ​សុក្រ ដោយបាន​សរសើរ​លោក គឹម ជាខ្លាំង ចំពោះ​ភាព​ដឹកនាំ​របស់គាត់ ។​

​លោក Trump បន្តថា​៖ «​ហេ​! គាត់ (​គឹម ជុង​អ៊ុន​) គឺជា​ប្រមុខ​ដឹកនាំ​ប្រទេស​មួយរូប ហើយ​ខ្ញុំ​ចង់​មានន័យថា គាត់​គឺជា​មេដឹកនាំ​ដ៏​រឹងមាំ ហេតុដូច្នេះ សូមកុំ​គិត​អ្វីៗ​ផ្សេង​ពីនេះ​» ។​

​គាត់​បន្ថែមថា​៖ «​គាត់​បាន​ថ្លែង​… ហើយ​ពលរដ្ឋ​របស់គាត់​បាន​ក្រោកឈរឡើង​ដោយ​យកចិត្តទុកដាក់​បំផុត ។ ហេតុនេះ ខ្ញុំ​ចង់​ឲ្យ​ពលរដ្ឋ​របស់ខ្ញុំ​ធ្វើ​ដូច​នេះដែរ បានទេ​!!» ។​

​ការកត់សម្គាល់​នេះ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅលើ​បណ្តាញ​អ៊ិនធើរណេត ប៉ុន្តែ ក្រោយមក គាត់​បាន​និយាយ​ជាមួយ​អ្នកយកព័ត៌មាន​បន្ទាប់ Fox បានធ្វើ​បទសម្ភាសន៍ ដោយ​លោក Trump ទ​ទួ​ច​ថា គាត់​កំពុង​បង្កើត​ភាពសប្បាយ​រីករាយ​មួយ ។​

​នៅពេល​អ្នកសារព័ត៌មាន​ម្នាក់​បាន​សួរ​គាត់​ថា​៖ «​តើ​លោក​ចង់​មានន័យ​យ៉ាងម៉េច នៅពេលដែល​លោក​និយាយថា លោក​មានបំណង​ឲ្យ​ជនជាតិ​អាមេរិកាំង​ក្រោកឈរ​ដោយ​យកចិត្តទុកដាក់ នៅពេល​លោក​ថ្លែង​?» ។​

​លោក Trump បាន​ឆ្លើយតប​ថា​៖ «​ខ្ញុំ​កំពុងនិយាយ​លេងសើច​ប៉ុណ្ណោះ ។ អ្នក​មិន​យល់​ពី​ភាព​សើចចំអក​ទេ​អី ។ តើ​អ្នក​មកពី​ខាង​ណា​? អ្នក​មកពី CNN មែន​? ហេ​! លោក​នេះ​អាក្រក់​មែន​ហ្មង​!!» ៕ ឧ​ត្ត​ម​

spot_img
×