Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រុម​ព្រះ និង​អ្នក​ម្នាង អ៊ុក ផល្លា រង​របួស​ធ្ងន់ ក្នុង​គ្រោះ​ថ្នាក់​ចរាចររថយន្តពីរគ្រឿងបុកគ្នា

spot_img

ព្រះសីហនុ៖ សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា បានរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចររថយន្តពីរគ្រឿងបុកគ្នា ម៉ោងជាង ៩ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ គ្រោះថ្នាក់នេះកើតឡើង ក្នុងពេលដែលសម្ដេចក្រុមព្រះ ព្រះប្រធាគណបក្សហ៊្វុន​ស៊ិនប៉ិចនិងអ្នកម្នាង កំពុងយាងទៅជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះបង្កឡើង ដោយរថយន្តឈ្នួលមួយគ្រឿង ម៉ាកហាយលែនឌើ ពាក់ស្លាកលេខភ្នំពេញ 2L9667 ធ្វើដំណើរពីខេត្តព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ហើយបានបើកបុកចូលរថយន្ត របស់សម្តេចក្រុមព្រះតែម្តង។ គ្រោះថ្នាក់នេះ សម្តេចក្រុមព្រះ និងអ្នកម្នាងអ៊ុក ផល្លា រងរបួសធ្ងន់។  រីឯភាគីរថយន្តឈ្នួលហាយលែនឌើ រងរបួស៥នាក់។​​

អ្នកម្នាង អ៊ុក ផល្លា និងសម្តេចក្រុមព្រះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា កាលពី​វេលា​​ម៉ោង​១២ថ្ងៃទី​២៥ មេសា ២០១៥ ​នេះ​ ​ស្ថិត​នៅ​​ចំណុច​ភូមិ​​ខ្វិត​ធំ ឃុំ​​ខ្វិត ស្រុក​​ព្រៃ​ឈរ ខេត្ត​កំពង់​ចាម ​មាន​​​ក្បួន​រថយន្ត​​របស់​​សម្តេចក្រុម​ព្រះ​ បានជួបហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរមួយ​ ត្រូវ​រថយន្ត​​ដឹក​​ដី​បុកយ៉ាងពេញទំហឹង ក្នុង​ទិស​​ដៅ​​​បញ្ច្រាស​​គ្នា ​បណ្តាល​ឱ្យ​​មនុស្សរងរបួស​​ធ្ងន់-ស្រាល​​៣ ក្នុង​នោះ​ សម្តេចក្រុម​ព្រះ និងអ្នកម្នាង បានរងរបួស៕ ដោយ៖បញ្ញាស័ក្តិ

 

spot_img
×