Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រុមព្រះ និង​អ្នក​ម្នាង​កំពុង​ស​ង្រោះ​បន្ទាន់​នៅ​មន្ទីរ​ពហុ​ព្យាបាល​សេ​តេ ក្រុងព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ នគរបាល​ចរាចរណ៍​ជើងគោក​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ធិ និង​អ្នក​ម្នាង​ព្រមទាំង​អ្ន​រងគ្រោះ​ច្រើន​នាក់​ទៀត កំពុង​ស​ង្រោះ​បន្ទាន់​នៅ​មន្ទីរ​ពហុ​ព្យាបាល​សេ​តេ ក្រុងព្រះសីហនុ​។​

​មន្ត្រីនគរបាល បាន​ឲ្យ​ដឹងថា ក្បួន​រថយន្ត របស់​សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​បុក​គ្នា​បណ្តាល​ឲ្យ​សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ធិ និង​អ្នក​ម្នាង ព្រមទាំង​មនុស្ស​ជាច្រើន​នាក់​រងរបួស កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។​

​នគរបាល​ឲ្យ​ដឹង​ទៀតថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅត្រង់ចំណុច​ភូមិ​អូ​តាសេក ឃុំ​អូរ​ចំណារ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​បច្ចុប្បន្ន​ទាំង​សម្តេចក្រុមព្រះ និង​អ្នករងគ្រោះ​ច្រើន​ទៀត កំពុង​សំរាក​ព្យាបាល​នៅ​ពហុ​ព្យាបាល​សេ​តេ​,CT ខេត្ត​ព្រះសីហនុ និង​ត្រៀម​ដឹក​បន្តទៅ​កាន់​ម​ន្រ​ពេទ្យ​ផ្សេង​។​

​យ៉ាងនេះ​ក្តី សមត្ថកិច្ច​មិនទាន់​បង្ហាញ​របាយការណ៍ ឬ​ឈ្មោះ​អ្នករបួសធ្ងន់​ស្រាល​មាន​ចំនួន​ប៉ុន្មាន​នាក់​ឲ្យ​ពិតប្រាកដ​ទេ​៕​ ដោយ ៖ ដែនសីមា

spot_img
×