Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ឆ្លើយតប​ទៅនឹង​ការព្រួយបារម្ភ របស់លោក​ស្រី Rhona Smith

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត បានចេញ​សេចក្តីថ្លែងការណ៍ ឆ្លើយតប ទៅនឹង​ការព្រួយបារម្ភ​របស់លោក​ស្រី Rhona Smith ក្រុម​អ្នកជំនាញការ​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ (UN)។​

​បើតាម​សេចក្តី​ថ្លែង​ការ​រប​ស់គ​.​ជ​.​ប កាលពី​ថ្ងៃទី​១៦​ខែមិថុនា ឆ្នាំ​២១០៨ បាន​បញ្ជាក់ថា គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ពិត​ជាន​មានការ​សោកស្តាយ យ៉ាងខ្លាំង ចំពោះ​ក្រុម​អ្នកជំនាញការ​សិទ្ធិមនុស្ស UN ជាពិសេស​លោកស្រី Rhona Smith ដែល​បានចេញ​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃទី​១៥​ខែមិថុនា ឆ្នាំ​២០១៨ ដោយ​គ្មាន​មូលដ្ឋាន នឹង​មិនបាន​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ីជម្រៅ​ពី គ​.​ជ​.​ប មុននឹង​វាយតម្លៃ ទៅលើ​ក្រមសីលធម៌​អ្នកសារព័ត៌មាន របស់ គ​.​ជ​.​ប “​ហាមប្រាម​អ្នកសារព័ត៌មាន មិន​ឲ្យ​ចុះផ្សាយ​ព័ត៌មាន ដែល​អាច​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ និង​បាត់បង់​ទំនុកចិត្ត​ក្នុងការ​បោះឆ្នោត​”​។​

​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត សូម​ថ្លែង​ការពិត ទៅកាន់​លោកស្រី និង​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ ជ្រាបថា​៖ នៅ​ឆ្នាំ​១៩៩៨ លោក​តេ​ណូ អ៊ែ​ល (Theo Noel) ជនជាតិ​កាណាដា ជំនាញការ​ច្បាប់បោះឆ្នោត បាន​ជួ​យគ​.​ជ​.​ប ក្នុងការ​តាក់តែង​ឯកសារ​ច្បាប់ ក្នុងនោះ​គាត់​បាន​សរសេរ ពាក់ព័ន្ធ​នឹង​អ្នកសារព័ត៌មាន ត្រង់ចំណុច​៤ ” សមាជិក​នៃ​បណ្តាញសារព័ត៌មាន ត្រូវតែ​បាន​ជឿជាក់ថា នឹង​ផ្សព្វផ្សាយ​យ៉ាង​ត្រឹមត្រូវ នូវ​ការពិត​ដោយ​គ្មាន​លម្អៀង និង​មិន​ប្រកាន់​បក្ខពួក​”​។ នៅ​ឆ្នាំ​២០០២ អ្នកជំនាញការ​ច្បាប់ បរទេស​ម្នាក់ទៀត បាន​ជួយ​តាក់តែង​ច្បាប់​ស្តីពី​ការបោះឆ្នោត ឃុំ សង្កាត់ ហើយដោយ​ផ្អែកលើ​ច្បាប់​នេះ គ​.​ជ​.​ប បានរៀបចំ​ក្រមសីលធម៌ សម្រាប់​អ្នកសារព័ត៌មាន ដេ​ល​មានចែង​ក្នុង​ចំណុច​៖ ៤.២ អ្នកសារព័ត៌មាន មិន​ជ្រៀង​ជ្រែក ឬ​រំខាន​ការងារ​រៀបចំ​ការបោះឆ្នោត​។ ៤.៥ អ្នកសារព័ត៌មាន​មិនត្រូវ​ប្រើប្រាស់​តួនាទី​យក​ព័ត៌មាន (​ទោះ​ឯកជន ឬ​រដ្ឋ​) មក​បើ​ប្រាស់ ឬ​គៀបសង្កត់​លើ​មន្ត្រី​រៀបចំ​ការបោះឆ្នោត ឬ​អ្នកសង្កេតការណ៍ ឬ​បេក្ខជន ឬ​តំណាងរាស្ត្រ​គណបក្សនយោបាយ ឬ​ពលរដ្ឋ​ណា​ឡើយ​។ តាំងពី​ឆ្នាំ​១៩៩៨​មក ខ្លឹមសារ​នៃ​ក្រមសីលធម៌ សម្រាប់​អ្នកសារព័ត៌មាន បាន​យកមក​អនុវត្តន៍ គ្រប់​សម័យកាល នៃ​ការបោះឆ្នោត ហើយ​នៅ​ឆ្នាំ​២០១៦ ខ្លឹមសារ​ទាំងអស់ នៃ​ក្រមសីលធម៌​នេះ ត្រូវបាន​រៀបចំ និង​ដាក់ជូន​ភាគី​ពាក់ព័ន្ធ​ជាច្រើន​រួមមាន សហភាព​អឺរ៉ុប ប្រទេស​ជប៉ុន និង​ស្ថាប័ន​នីតិ​ប្ប​ញ្ញ​តិ្ត នីតិប្រតិបត្តិ និង​អង្គការ សមាគម រួមមាន COMFREL NICFEC ជាដើម ដើម្បី​ពិនិត្យ និង​ផ្តល់​អនុសាសន៍ ។ ក្រមសីលធម៌​នេះ​ត្រូវបាន​យកមកប្រើ​ប្រាស់​សម្រាប់​ការរៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦ ការបោះឆ្នោត ឃុំ សង្កាត់ ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។

​ក្រមសីលធម៌ ឆ្នាំ​២០១៦​នេះ មិនបាន​ប្រាសចាក​ពី​ខ្លឹមសារ​ដើម ឆ្នាំ​១៩៩៨​នោះទេ​។ ក្រមសីលធម៌​អ្នកសារព័ត៌មាន រប​ស់គ​.​ជ​.​ប មិនមាន​បញ្ញត្តិ​ណាមួយ​ហាមឃាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ មិន​ឲ្យ​បំពេញ​កិច្ចការ របស់ខ្លួន ស្របច្បាប់​ជា​ធរមាន​។ ផ្ទុយទៅវិញ​ក្រមសីលធម៌​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការរាយការណ៍​ព័ត៌មាន ដែលមាន​តម្លាភាព និង​មាន​ទំនួល​ខុសត្រូវ ក្នុងអំឡុងពេល​បោះឆ្នោត ដូច​ការចង់បាន​រប​ស់លោក​ស្រី​។ លោកស្រី​ខ្លួនឯង​ទេ ដែលជា​អ្នក​ភាន់ច្រឡំ មិន​ខុសពី​អ្វីដែល​លោកស្រី​ធ្លាប់​បានធ្វើ​បុរេវិនិច្ឆ័យ​រួចមកហើយ​ថា ការបោះឆ្នោត​នាពេលខាងមុខ ជាការ​បោះឆ្នោត​លេង​សើម​។ លោកស្រី ក៏​នៅ​ចងចាំ​ដែរ​ថា លោក​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប ធ្លាប់បាន​ស្នើសុំ​ឲ្យ​លោកស្រី នាំពាក្យ​ទៅប្រាប់ UN ឲ្យ​បង្កើត​ការិយាល័យ UN នៅ​គ​.​ជ​.​ប ផ្ទាល់​តែម្តង ក្នុងជំនួប​ជាមួយគ្នា កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨​។

​ក្រមសីលធម៌​អ្នកសារព័ត៌មាន រប​ស់គ​.​ជ​.​ប ធ្វើឡើង​ស្របតាម​បទដ្ឋាន​ជាតិ និង​អន្តរជាតិ ព្រមទាំង​កតិកាសញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិ​ពលរដ្ឋ ក្នុង​មាត្រា ១៩ ដែល​ចែងថា ” ការប្រើប្រាស់​សេរីភាព​នៃ​ការបញ្ចេញមតិ តម្រូវ​ឲ្យ​មាន​ករណី​កិច្ច និង​ការទទួលខុសត្រូវ​ដោយ​ពិចារណ ទៅលើ​សិទ្ធិ​អ្នកដទៃ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​”​។​

​តាម​ការស្រាវជ្រាវ រប​ស់គ​.​ជ​.​ប គ្មាន​ប្រទេស​ណាមួយ ក្នុង​សកលលោក​ប្រើ​សិទ្ធិ​ដោយ​គ្មាន​ព្រំដែន​នោះទេ លើកលែងតែ​ជន​អគតិ​ដែលមាន​បំណង​បំផ្លាញ​ការបោះឆ្នោត​៕ ដោយ​៖​កូ​ឡាប​

spot_img
×