Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ មិន​អំណោយផល​ល្អ ជួប​រឿង​រំខាន​ចិត្តច្រើន ។ លុយកាក់ ត្រូវ​សន្សំសំចៃ​ក្នុង​ការចាយវាយ ព្រោះ​ចំណូល​មិន​នឹងនរ ។ មនោសញ្ចេតនា​ប្រយ័ត្ន​ពាក្យសម្តី​កុំឲ្យ​ប៉ះទង្គិច​ផ្លូវចិ​ត្ត​គូស្នេហ៍ ។​

ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​ស្ថិរភាព មាន​បញ្ហា​ច្រើន ។ លុយកាក់ មិនល្អ​រង​សម្ពាធ​ហរិញ្ញវត្ថុ ។ មនោសញ្ចេតនា កើតមាន​ទំនាស់​ក្នុង​រឿង​ស្នេហា ។​

​ឆ្នាំ​ខាល ៖ ការងារ ថ្ងៃ​ប្រយ័ត្ន​កុំៀ្យ​កើត​មាន​កំហុស​ក្នុងការងារ ។ លុយកាក់ គួរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់​មុន​ពេល​សម្រេច​បោះទុន​វិនិយោគ ។ មនោសញ្ចេតនា ៖ មិន​ល្អ​ប្រសើរ មានរឿង​រកាំរកូស​នឹង​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ ល្អ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​តាម​ផែនការ ។ លុយកាក់ ទទួលបាន​ប្រាក់​ចំណេញ​ច្រើន​ពី​ការវិនិយោគ​មុននេះ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​ការបង្ហាញ​ទឹកចិត្ត​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​រោង ៖ ការងារ ប្រយ័ត្ន​ពាក្យសម្តី​បញ្ចៀស​កុំឲ្យ​មាន​ទំនាស់​ក្នុង​ការងារ​នៅ​ថ្ងៃនេះ ។ លុយកាក់ ទុកដាក់​លុយកាក់​របស់ទ្រព្យ​ឲ្យ​មធ្យ័ត​ក្រែងត្រូវ​បាត់បង់ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រីកចម្រើន តែ​ត្រូវ​រៀនសូត្រ​បន្ថែម​ទៀត​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ថ្ងៃមុខ ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការសម្រេច​ចិត្តធំៗ​ពាក់ព័ន្ធ​ដល់​បញ្ហា​លុយកាក់​។ មនោសញ្ចេតនា គួរ​មាន​វិធី​ដ៏​រ៉ូមែ​ន​ទិក​សម្រាប់​២​នាក់ ដើម្បី​បង្កើន​ភាពកក់ក្តៅ​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមី​៖ ការងារ រវល់​ច្រើន ធ្វើឲ្យ​អ្នក​នឿយហត់​ល្ហិតល្ហៃ ។ លុយកាក់ ល្អប្រសើរ ប្រភព​ចំណូល​កើនឡើង ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​មមែ​៖ ការងារ មិន​ត្រូវ​ប្រឹងប្រែង​ហួស​កម្លាំង ប្រយ័ត្ន​មាន​បញ្ហា​សុខភាព ។ លុយកាក់ មិនល្អ ចំណូល​តិច ចំណាយ​ច្រើន ។ មនោសញ្ចេតនា រីករាយ​សុភមង្គល ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវ​ចេះ​សម្របសម្រួល និង​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ ធម្មតា មិន​មាន​បញ្ហា​ប្រឈម​ជាមួយ​អ្នក​រួម​ការងារ​គួរឲ្យ​បារម្ភ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​ក្តី​ស្រមៃ ។​

​ឆ្នាំ​រកា ៖ ការងារ មុន​សម្រេច​ធ្វើ​អ្វី​ត្រូវ​ពិភាក្សា​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​មិន​ត្រូវ​អត្តនោម័ត ។ លុយកាក់ ធូរធារ ចំណូល​កើនឡើង​ច្រើន ។ មនោសញ្ចេតនា ត្រូវ​មាន​ភាពស្មោះត្រង់ កុំ​ត្រចៀកស្រាល​ស្តាប់​សម្តី​អ្នកដទៃ ។​

​ឆ្នាំចរ ៖ ការងារ ប្រយ័ត្ន​កើត​មាន​កំហុស​ក្នុង​ការងារ ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការវិនិយោគ​រកស៊ី ។ មនោសញ្ចេតនា​គួរ​មាន​ភាព​ជឿជាក់​លើ​គ្នា​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​កុរ ៖ ការងារ លេច​ចេញ​ឱកាសល្អៗ​ច្រើន​នៅ​ចំពោះមុខ ត្រូវ​ចាប់​យក​ឲ្យទាន់ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោ​សញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ៕

spot_img
×