Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហ​រដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​នឹង​ផ្អាក​ការ​ធ្វើ​សម​យុទ្ធ​ទ្រង់​ទ្រាយ​ធំ នៅ​ក្នុង​សប្ដាហ៍​នេះ

spot_img

តាមប្រភពរដ្ឋាភិបាលដែលមិនបញ្ចេញឈ្មោះ ទីភ្នាក់ងារព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា ការផ្អាកនេះ​គឺសំដៅ​​លើការ​ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំមិនមែនលើការធ្វើសមយុទ្ធយោធាជាប្រចាំនោះទេ។

ការហ្វឹកហាត់យោធារវាង អាមេរិកនិងកូរ៉េខាងត្បូង។

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកគ្រោងនឹងប្រកាសអំពីការផ្អាកការធ្វើសមយុទ្ធយោធា «ទ្រង់ទ្រាយធំ» របស់ខ្លួននៅក្នុងសប្ដាហ៍នេះ ដោយមានលក្ខខណ្ឌថាពួកគេនឹងចាប់ផ្ដើមការធ្វើសមយុទ្ធនេះឡើងវិញប្រសិនបើប្រទេសប្រទេសកូរ៉េខាងជើងមិនរក្សាការសន្យារបស់ខ្លួននៅក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែ។

កន្លងមក សមយុទ្ធទ្រង់ទ្រាយធំដែលមានឈ្មោះថា «អ្នកការពារសេរីភាព Ulchi» គ្រោងនឹងធ្វើឡើងនៅចុងរដូវក្ដៅនេះ។ កាល​ពី​ឆ្នាំ​មុន ទាហានអាមេរិកាំងចំនួន ១៧.៥០០នាក់ និងទាហានកូរ៉េខាងត្បូងចំនួន ៥ ម៉ឺននាក់​បានចូល​រួមនៅក្នុង​សមយុទ្ធអ្នក​ការពារ​សេរី​ភាព Ulchi នេះ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើឲ្យមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង និងមន្ត្រី រដ្ឋា​ភិបាល​អាមេរិក​មាន​ការ​ភ្ញាក់​ផ្អើល​នៅពេលដែលលោកបានសន្យាថានឹងបញ្ចប់ការធ្វើសមយុទ្ធយោធានេះ​បន្ទាប់​​ពីជំនួប​របស់​លោក​ជាមួយ​នឹងមេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បានបញ្ចប់ទៅនៅក្នុងប្រទេសសិង្ហបុរីកាលពីសប្ដាហ៍មុន ៕ សូយន

spot_img
×