Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះអាវុធ​បណ្តាលឲ្យ​មនុស្ស ២០​នាក់​រងរបួស ក្នុង​ព្រឹត្តិការណ៍​សិល្បៈ​មួយ​នៅ​ប្រទេស​អាមេរិក​

spot_img

​ប្រភពពី Fox News មនុស្ស​ជាង ២០​នាក់ បាន​រងរបួស ក្នុងករណី​ផ្ទុះអាវុធ​មួយ​នៅ​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី ១៧ ខែមិថុនា (​ម៉ោង​នៅ​កម្ពុជា​) ក្នុង​ព្រឹត្តិការណ៍​សិល្បៈ​មួយ ប្រព្រឹត្តទៅ​នៅ​ទីក្រុង Trenton ទីក្រុង​ធំ​នៃ​រដ្ឋ New Jersey អាមេរិក ។​

​ថ្លែង​ប្រាប់​កាសែត អយ្យការ​ប្រចាំ​មណ្ឌល Mercer Angelo ឈ្មោះ J.Onofri ឲ្យដឹងថា មនុស្ស​ប្រមាណ ២០​នាក់​រងរបួស​ក្នុងករណី​ផ្ទុះអាវុធ​នេះ ហើយ​មាន​មនុស្ស ១៦​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជិត​នោះ ។​

​ជនសង្ស័យ​ដែល​បាន​បាញ់រះ​ត្រូវ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ក្នុង​ពេល​ដែល​មុខសញ្ញា​មួយ​ផ្សេងទៀត ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ។ តាម​ការប៉ាន់ស្មាន​របស់​ប៉ូលិស​មាន​មនុស្ស​រាប់ពាន់​នាក់ បាន​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សិល្បៈ​ខាងលើ ។ ប៉ូលិស​កំពុង​ស៊ើបអង្កេត​ករណីនេះ ៕ សូ​យ​ន​

spot_img
×