Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រះមហាក្សត្រ​ថៃ បាន​ទទួល​ទ្រព្យសម្បត្តិ ៣០​ពាន់​លាន​ដុល្លារ ពី​អតីត​ព្រះ​សព​មហាក្សត្រ​មុន​

spot_img

​ក្នុងការ​ស្នង​ទ្រព្យសម្បត្តិ​មហាក្សត្រ (CPB) នៅ​ថ្ងៃ​ទី ១៦ ខែមិថុនា ឲ្យដឹងថា គេ​បាន​ផ្ទេរកម្មសិទ្ធិ​ទ្រព្យសម្បត្តិ​ទាំងស្រុង​របស់​មហាក្សត្រ​ថៃ​ថ្វាយ​ព្រះមហាក្សត្រ Maha Vajiralongkorn ។ ប្រការ​នេះ​មានន័យ​ថា នេះ​ជា​លើកដំបូង​ហើយ ដែល​ទ្រព្យសម្បត្តិ​ទាំងមូល​របស់​ព្រះមហាក្សត្រ​នឹង​ត្រូវ​បង់ពន្ធ​។​

​ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn

CPB ប្រកាសថា ៖ “​ព្រះមហាក្សត្រ​បាន​សំណូមពរ​ឲ្យ​ប្រគល់​មក​វិញ​នូវ​ទ្រព្យសម្បត្តិ​ទាំងអស់ ព្រោះ​ព្រះអង្គ​ឆ្វេង​យល់ថា ទ្រព្យសម្បត្តិ​ទាំង​នេះ​ក៏​ត្រូវមាន “​កាតព្វកិច្ច​នឹង​បង់ពន្ធ​ដូចជា​ពលរដ្ឋ​ថៃ​ដទៃទៀត​” ។​

​ព្រះមហាក្សត្រ​មហា Maha Vajiralongkorn ព្រះជន្ម ៦៤​ព្រះវស្សា បាន​ឡើង​គ្រងរាជ្យ​កាលពី​ខែ ១២/២០១៦ បន្ទាប់​ពី​ព្រះបិតា​ព្រះអង្គ Bhumibol Adulyadej នៅ​ខែ ១០/២០១៦ ។ តាំងពី​ពេល​បង្កើត​មក​នៅ​ឆ្នាំ ១៩៣៨ CPB គឺជា​ស្ថាប័ន​ជំនួស​មហាក្សត្រ​ថៃ ធ្វើការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ និង​បណ្តា​ខ្ទង់​វិនិយោគ​ទាំងឡាយ ដែល​មាន​តម្លៃ​ចន្លោះ ៣០-៦០​ពាន់​លាន​ដុល្លារ ប្រកបដោយ​តម្លាភាព បើកចំហ និង​ត្រួតពិនិត្យ​មើល​បាន ៕ សូ​យ​ន​

spot_img
×