Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ៖ រថយន្ត​បើក​បំបុក​ហ្វូង​មនុស្ស​នៅ​មូ​ស្គូ ធ្វើឲ្យ​ទស្សនិកជន World Cup 8 រូប​រងរបួស​

spot_img

​រថយន្ត​តាក់ស៊ី​ពណ៌​ទឹកក្រូច​មួយគ្រឿង​បាន​បោះពួយ​ឡើង​ចិញ្ចើមថ្នល់ ខណៈ​ពេល​អ្នក​ដែល​ទៅ​ទស្សនា World Cup កំពុង​ឈរ​ថតរូប ស្ថិត​នៅ​ប្រមាណ ២០០​ម៉ែត្រ ពី​ទីលាន​ក្រហម ធ្វើឲ្យ​មនុស្ស ៧​នាក់ រងរបួស បើ​កុំ​បាន​បង្គោល​ស្លាក​សញ្ញា​គម​នាគ​មន៍​ទប់​ជាប់​ទេ​នោះ មិនដឹងថា​មាន​អ្នករងគ្រោះ​ប៉ុន្មាន​នាក់​ថែមទៀត​ទេ ។

​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វារ​ប៉ង​រត់គេចខ្លួន ប៉ុន្តែ​ត្រូវបាន​ហ្វូង​មនុស្ស​ប្រដេញ​តាម​ចាប់​ជាប់ វា​មាន​សញ្ជាតិ Kyrgyzstan អាយុ ២៨​ឆ្នាំ បាន​ឆ្លើយថា ខ្លួនគេ​មិន​មាន​បំណង​បើ​កបំ​បុក​លើ​ហ្វូង​មនុស្ស​ទេ ។ ប៉ុន្តែ​ព្រោះតែ​នឿហ​ត់​ពេក​ដោយ​ត្រូវ​ធ្វើការ​ពីរ​ថ្ងៃ​ជាប់​គ្នា ទើប​ជាន់​ច្រឡំ​ល្បឿន​បន្ថែម ។​

​តាម​ចៅហ្វាយក្រុង​មូ​ស្គូ ឲ្យដឹងថា “​មូលហេតុ​បឋម​ត្រូវបាន​កំណត់​គឺ​អ្នកបើកបរ​រូបនេះ មិន​គ្រប់គ្រង​ដៃ​ចង្កូត​រថយន្ត​បាន​” ។ ទោះយ៉ាងណា​ប៉ូលិស​កំពុង​ធ្វើការ​ស៊ើប​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ រីឯ​អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់ ។ តាម RIA Novosti ឲ្យដឹងថា អ្នក​រង​បួស​មាន​ពីរ​នាក់​ជា​ពលរដ្ឋ​មិច​ស៊ី​កូ ហើយ​និង Azerbaijan ៕ សូ​យ​ន​

spot_img
×