Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង អគុណ​ដល់​បងប្អូន​ស​ហគ​មន៍​អ៊ីស្លាម​ទាំងអស់​ដែល​បាន​បន្ដ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​

spot_img

​បាត់ដំបង​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន អគុណ​ដល់​បងប្អូន​ស​ហគ​មន៍​អ៊ីស្លាម​ទាំងអស់​​ដែល​បាន​បន្ដ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បងប្អូន​រស់នៅ​ដោយ​សុខដុមរមនា ប្រទេសជាតិ មាន​ការអភិវឌ្ឍ ។​
​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់​បែប​នេះ ក្នុងនាម​ជា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការ​​ងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្ត​បាត់ដំបង នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ​ ​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សាសនិក​ខ្មែរ​អ៊ីស្លាម​ចំនួន ១៥០០​នាក់ នៅ​សាល​មហោស្រប​ស្ទឹង​សង្កែ ខេត្ត​បាត់ដំបង​។​

​ក្នុងឱកាស​នោះ លោក អូស្មាន ហាស្សាន់ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​​និង​ជា​ប្រធាន​គណ​ចលនា​សាសនិក អ៊ីស្លាម​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង អំពី​សមិទ្ធផល​នានា ជាច្រើន​លើសលប់​​ដែល​ជា​គុណបំណាច់ ស្នាដៃ​អភិវឌ្ឍន៍ របស់​គណបក្ស​ប្រជា​ជាន​កម្ពុជា ដែល​បាន​សាង​ជូន​ប្រជាជាតិ​កម្ពុជា​​គឺជា​មហា​គូណូប​ការៈ​ដែល​មិន​អាចកាត់​ថ្លៃ​បាន ហើយ​ពលរដ្ឋ​កម្ពុជា​ទាំងមូល តកូនតចៅ​គ្រប់​ជំនាន់​​មិនអាច​បំភ្លេច​បាន​ឡើយ​នូវ​គុណបំណាច់​ដ៏​មហា​ធំធេង​នេះ ហើយ​ក៏​គ្មាន​អ្វី​ជាការ​សងគុណ​សម្រាប់​យើង​ជា​ប្រជា​នុ​​រាស្ត្រ​ដែល​កំពុង​រួមរស់​ក្រោម​ម្លប់​សន្តិភាព ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ក្រៅពី​ការគាំទ្រ និង​​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ជា​រៀងរាល់​អាណត្តិ​។​

​ថ្លែង​ទៅ​កាន់​ថ្នាក់ដឹកនាំ តំណាង​ប្រជាពលរដ្ឋ​សាសនិក​ឥស្លាម និង សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ខេត្ត​បាត់ដំបង​​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង អំណរគុណ​ចំពោះ​ការ​ផ្តល់​ទំនុកចិត្ត ការផ្ញើ​វាសនា និង​​គាំទ្រ​ដោយ​ឥត​ងាករេ​របស់​បងប្អូន​មកកាន់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ការ​ផ្តល់​កម្លាំងចិត្ត និង​​មោទនភាព​ដើម្បី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រួមរស់​ជាមួយ​បងប្អូន និង បន្ត​នៅ​ជា​ម្លប់​កសាង​សន្តិភាព ការអភិវឌ្ឍន៍​​រីកចម្រើន​ទៅ​មុខជា​លំដាប់ ។​

សម្តេច​ក្រឡាហោម ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំងអស់​សូម​កុំ​ភ្លេច​ឲ្យសោះ ថ្ងៃ​២៩ កក្កដា ២០១៨ ដែល​នៅសល់​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ​​គឺ​បងប្អូន​ត្រូវ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់គ្នា សូម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈរ​លំដាប់​លេខ​រៀង​ទី​២០​ដើម្បី​បាន​សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​នៅ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​អាណត្តិ​នេះ​​និង​នៅ​អាណត្តិ​ក្រោយៗ​ទៀត ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×