Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ម្ចាស់​ផ្ទះជួល ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ដូចជា បងប្រុស​បង្កើត របស់​កម្មករ​

spot_img

​ភ្នំពេញ​ ៖ ​ជា​បន្តបន្ទាប់​មក​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តល់​កញ្ចប់​អត្ថប្រយោជន៍ យ៉ាងច្រើន​ដល់​៩​ចំណុច ដល់​បងប្អូន​កម្មករ កម្មការិនី​រោងចក្រ សហគ្រាស​នានា នៅ​ទូទាំង​ប្រទេស រួមទាំង​ការដំឡើងប្រាក់បៀវត្សរ៍ ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូ​បង្រៀន​បាន​សមរម្យ ក្នុង​ការលើកកម្ពស់​ជី​វ​ភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​។​

​នេះ​ជា​ការលើកឡើង របស់​លោក​ឃួង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណៈ​ចលនា សហជីព​រាជធានី​ភ្នំពេញ និង​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ​សហជីព និង​ប្រធាន​សាខា​គណបក្ស​សហជីព​មូលដ្ឋាន សហគ្រាស រោងចក្រ គ្រឹះស្ថាន នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៧​មិថុនា​។​

លោក​ឃួង ស្រេង ថ្លែងថា​៖ ពេល​នេះ​បងប្អូន​កម្មករ កម្មការិនី​យើង មាន​ការងារ​ធ្វើ​តាម​រោងចក្រ មាន​ប្រាក់ចំណូល​សមរម្យ គឺ​បានមកពី​ការគិតគូរ ប្រកបដោយ​ការទទួលខុសត្រូវ របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី មិនមែន​បាន​មក​ដោយ​បាតដៃ ក្រុម​ប្រឆាំង ឬ​ពួក​អមិត្ត​ណាមួយ​នុះ​ទេ​។​

ក្នុងឱកាស​សំណេះសំណាល ដែល​មាន​បងប្អូន​ម្ចាស់​ផ្ទះជួល មកពី​តាម​ខណ្ឌ​នានា ក្នុង​រាជធានី​ភ្នំពេញ​នោះ លោក​ឃួង ស្រេង បាន​គូសបញ្ជាក់ថា​៖ ម្ចាស់ផ្ទះ​ជួល​ត្រូវ​ធ្វើ​ខ្លួន ឲ្យ​ដូ​ចបង​បង្កើត​របស់​កម្មករ កម្មការិនី ដែល​ជួល​ផ្ទះ​របស់​ខ្លួន​។ ម្ចាស់ផ្ទះ​ជួល​មិនមែន បានត្រឹមតែ​ជួល​ផ្ទះ យកលុយ​ដាក់​ហោ​ប៉ាវ​ចប់​នោះទេ គឺ​ត្រូវ​ផ្សាភ្ជាប់​សុខទុក្ខ​ជាមួយ​បងប្អូន​កម្មករ កម្មការិនី នឹង​ត្រូវ​ដឹង​ពី​សំណូមពរ ជាក់ស្តែង របស់​បងប្អូន ។​

​លោក​កត់សម្គាល់ថា​៖ បច្ចុប្បន្ននេះ ទំនាក់ទំនង​រវាង​ក​ម្មករ និង​អាជ្ញាធរ ក៏​ដូច​ផ្នែក​ពាក់ព័ន្ធ គឺ​កាន់តែ​មាន​ភាពជិតស្និទ្ធ ជាពិសេស​ទទួលបាន​ភាពកក់ក្តៅ និង​ការគិតគូរ​ដ៏​មាន​តម្លៃ ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះ​សុខទុក្ខ​បងប្អូន កម្មករ​កម្មការិនីរ​បស់​យើង តាមរយៈ​ការជំរុញ​ឲ្យមាន​ប្រាក់​ឧបត្ថម្ភ កាន់តែច្រើន រៀបចំ​ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​ការពារ​សង្គម​ដល់​បងប្អូន​។ អត្ថប្រយោជន៍​ទាំងអស់​ខាងលើ នឹង​បន្ត​កើត​មាន​តទៅទៀត នៅពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះឆ្នោត ហើយ​សម្តេច​តេជោ ហ៊ុន សែន បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​៕ ​ដោយ​៖​កូឡាប​

spot_img
×