Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​បញ្ចប់​ការសាកសួរ តុលាការ អនុញ្ញាតឲ្យមេ​ឈ្មួញ​ប្រមូល​ទិញ​ឈើ​ជនជាតិ​វៀតណាម​ម្នាក់ ត្រឡប់ទៅផ្ទះ​វិញ​

spot_img

​រតនគិរី​៖ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ មេ​ឈ្មួញ​ឈើ​វៀតណាម​ម្នាក់​ឈ្មោះ ផាម ថេ​គឿង ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់ ប៉ុន្តែ​បាន​ឲ្យ​ត្រឡប់​ទៅ​វិញ ក្រោយ​បញ្ចប់​ការសួរនាំ​។​

​មេ​ឈ្មួញ​ឈើ​វៀតណាម​ឈ្មោះ ផាម ថេ​គឿង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ C០០៣១១៦២ មាន​ស្រុកកំណើត​នៅ​ខេត្ត​ហាយ​ផុង ប្រទេស​វៀតណាម ត្រូវបាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ កំពុង​ឈរ​ត្រួតពិនិត្យ​ឈើ នៅ​ក្នុង​ចំការ​ស្វាយចន្ទី​មាត់ទន្លេ​សេ​សាន្ត ក្នុងភូមិ​ប៉ុង​លើ ឃុំ​ប៉ុង ស្រុក​វ៉ើន​សៃ ខេត្ត​រតនគិរី​។ ក្រោយ​ឃាត់ខ្លួន ឈ្មួញ​ឈើ​រូបនេះ បាន​នាំ​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ដើម្បី​សួរ​ចម្លើយ និង​បន្ត​តាម​នីតិវិធី​។ លុះ​រហូត​ដល់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ មេ​ឈ្មួញ​ឈើ​វៀតណាម​ម្នាក់នេះ ត្រូវបាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍ នាំ​មក​សាលាដំបូង​ខេត្តរ​ន​គិរី ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។ ប៉ុន្តែ​នៅ​វេលា​ម៉ោង​ប្រមាណ​១១​ថ្ងៃ​ដដែល ត្រូវបាន​នគរបាល​ម្នាក់ ដឹក​ចេញពី​បរិវេណ​តុលាការ តាម​មធ្យោបាយ​រថយន្ត​ហាយ​ឡិនឌ័​រ​១​គ្រឿង​។​

​លោក កែវ ពិ​សុទ្ធ ប្រធាន​លេខាធិការដ្ឋាន និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​រតនគិរី បាន​ប្រាប់ថា ជនជាតិ​វៀតណាម​រូបនេះ គ្មាន​បន្ទុកភស្តុតាង​ជាក់ស្តែង សាក្សី និង​មធ្យោបាយ ដើម្បី​ចង្អុលបង្ហាញ​ថា ជន​ត្រូវ​ចោទ​ជា​ម្ចាស់​ឈើ​នោះទេ​។ លោក​បាន​បញ្ជាក់ថា ការឃាត់ខ្លួន​ធ្វើឡើង​នៅ​កណ្តាលផ្លូវ មាន​តែ​ម៉ូតូ ទូរស័ព្ទ ពោល គឺ​គ្មាន​រថយន្ត ឃ្លាំង ឫ​សាក្សី​ចង្អុលបង្ហាញ​ឡើយ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×