Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​១២​នាក់​ ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន បញ្ជូនទៅ​តុលាការ​

spot_img

​បន្ទាយមានជ័យ​៖ កម្លាំង​នគរបាល​ឃាត់ខ្លួន បាន​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន និង​១០​នាក់​ទៀត ជា​អ្នក​ប្រើប្រាស់ និង​បាន​កសាង​សំណុំរឿង ដោយ​ចោទប្រកាន់​ពីបទ ជួញដូរ​គ្រឿងញៀន បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ទោ សៅ សារឿ​ន អធិការនគរបាល​ស្រុក​ថ្មពួក បានឱ្យដឹងថា ជនសង្ស័យ​ជា​មេខ្លោង ទី​១.​ឈ្មោះ ម៉ូ​វ ស៊ឹង ហៅ​ហម ស៊ឹង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ត្រូវជា​ប្តី ទី​២.​ឈ្មោះ គយ ច្រឹប ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ត្រូវជា​ប្រពន្ធ រស់នៅ​ភូមិ​គោក​ព្រេច ឃុំ​គោក​រមៀត ស្រុក​ថ្មពួក និង​ជនសង្ស័យ​ប្រើប្រាស់​១០​នាក់​ទៀត​។​

​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ បានឱ្យដឹងថា នៅ​ពេល​កម្លាំង​នគរបាល​ស្រុក​ថ្មពួក ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​១២​នាក់ គឺ​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​១២​នាក់ មាន​២​នាក់​ប្តី​ប្រពន្ធ ជួញដូរ​គ្រឿងញៀន រឹបអូស​ដកហូត​បាន​គ្រឿងញៀន មេតំ​ហ្វេ​តា​មីន ចំនួន​២២​ថង់​តូច និង​យ៉ាម៉ា​ចំនួន​១៣៥​គ្រាប់ ទូរស័ព្ទ​៣​គ្រឿង ដែកកេះ​១ អាវុធ​កែច្នៃ​១​ដើម កូនកាំបិត​ស្នៀត​២ ដែល​បង្ក្រាប កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ ភូមិ​គោក​ព្រេច ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×