Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ដាក់ពន្ធនាគារ ជន​ដែល​បង្ហោះ​សារ​ប្រមាថ​ព្រះមហាក្សត្រ​

spot_img

​ភ្នំពេញ​៖ លោក ពេជ្រ វិជ្ជា​ធរ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន បុរស​ម្នាក់ ដែល​បង្ហោះ​សារ​ប្រមាថ ព្រះជេស្ដា​ព្រះមហាក្សត្រ ដាក់ពន្ធនាគារ ក្រោម​បទ​ចោទប្រកាន់ “​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​គំរាមកំហែង​ថា​នឹង​សម្លាប់​” កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ តាម​បញ្ញត្តិ​មាត្រា ៤៣៧ (​ស្ទួន​) នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ និង​មាត្រា​២៣៣ នៃ​ក្រុម​ព្រហ្មទណ្ឌ​។​

​យោង​តាម​ដីកា​បង្គាប់ របស់​ចៅក្រម​ស៊ើបសួរ បានបញ្ជាក់​ថា ជន​ត្រូវ​ចោទ​ដែល​បង្ហោះ​សារ​ប្រមាថ​លើ​ព្រះមហាក្សត្រ​នេះ ប្រើប្រាស់​គណនី Facebook ឈ្មោះ អៀង ជលសា បាន​បង្ហោះ​សារ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​។ ជន​រូប​នោះ ឈ្មោះ អៀង ជលសា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​លក់​កោះមាន់ ទីកន្លែង​កំណើត សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​៨៨E1 ផ្លូវ​លេខ​៣០៤ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ការឃុំ​ខ្លួន​ជន​នេះ ក្រោយពី​បាន​ឃើញ​ដីកា​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​លេខ​៣២៥២ ហ ដព​ស ចុះ​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ឆ្នាំ​២០១៨ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ លោក​ចៅក្រម បាន​បង្គាប់​ឲ្យ​ភ្នាក់ងា​រមាន​សមត្ថកិច្ច​នៃ​កងកម្លាំង​សាធារណៈ ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ដែល​មានឈ្មោះ វណ្ណា អៀង ជលសា ទៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ដោយ​អនុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ​តាមច្បាប់​។​

​បើ​តាម​មន្ដ្រី​នគរបាល​ជាន់ខ្ពស់ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ជន​ដែល​បង្ហោះ​សារ​ប្រមាថ​លើ​ព្រះមហាក្សត្រ តាម​បណ្ដាញ​សង្គម Facebook ត្រូវ​កម្លាំង​នគរបាល​តាម​ចាប់ខ្លួនបាន នៅ​ល្ងាច​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕ ​ដោយ​៖​កូឡាប​

spot_img
×