Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ចិន នឹង​បន្ត​ធ្វើ​សមយុទ្ធ​យោធា​នាគ​មាស នៅ​ឆ្នាំ​២០១៩

spot_img

​ភ្នំពេញ​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បានបញ្ជាក់​ថា ប្រទេស​កម្ពុជា និង​ប្រទេស​ចិន នឹង​សហការ​គ្នា បន្តទៀត​ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​នាគ​មាស នៅ​ឆ្នាំ​២០១៩ ខាងមុខនេះ ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់​ជិតស្និត​បន្ថែមទៀត និង​ស្វែងយល់​ពី​គ្នា​ទៅវិញទៅមក​លើ​វិស័យ​ការពារ​ជាតិ​កម្ពុជា​-​ចិន​ផង​ដែរ​។​

​រដ្ឋមន្ត្រី​ការពារជាតិ បាន​ថ្លែង​បែបនេះ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​បញ្ចប់​កិច្ច​ពិភាក្សា​ការងារ​ជាមួយ​នាយ​ឧត្តមសេនីយ៍ វៃ ហ្វេ​ន​ហេ (WEI FENGHE) សមាជិក​ក្រុមប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ដ្រី​ក្រសួង ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​វិមាន​មិត្តភាព នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​ក្នុង​ជំនួប​ពិភាក្សា​នេះ ក៏​មាន​ការចុះហត្ថលេខា កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​ការពារជាតិ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថា​៖ ក្នុងនោះ​ក៏​យើង​ប្រកាស​រួមគ្នា ថា​យើង​បន្ត​កិច្ចសហប្រតិបត្តិកា​រស​ម​យុទ្ធនា​គ​មាស បន្ត​ទៀត​នៅ​ឆ្នាំក្រោយ​នេះ ក៏ដូចជា​យើង​ត្រៀម​ដើម្បី​ទទួល នូវ​ការ​សំចត​នាវា​របស់​កងទ័ពជើងទឹក​របស់​សាធារណ​ប្រជាមានិត​ចិន ដែល​មក​សំចត និង​ទស្សនកិច្ច​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​ជាមួយគ្នា និង​គ្នា​នៅពេល​ខាងមុខ​ដែរ​។​

​ជាមួយគ្នានេះ ភាគី​ចិន បាន​បន្ត​ប្រកាស​ផ្តល់​ជំនួយ​ឥត​សំណង​ក្នុង​វិស័យ​យោធា​ជា​ទឹកប្រាក់​ចំនួន​៦៤៥​លាន​យ័ន ដើម្បី​ឱ្យ​កម្ពុជា យក​ទៅ​ប្រើប្រាស់​ទៅលើ​វិស័យ​យោធា​ដែល​ចាំបាច់​ផងដែរ​។ ទទ្ទឹម​នឹង​នេះ ប្រទេស​ចិន បាន​ចុះជួយ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ខ្មែរ ក្រីក្រ​នៅតាម​មូលដ្ឋាន​នានា ទៅតាម​អង្គភាព​របស់​ខ្លូន​ផងដែរ​។​

​សម្តេច​ពិជ័យ​សេនា បានបញ្ជាក់​ថា សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លើក​នេះ បាន​បញ្ជាក់​ឱ្យ​ឃើញ​ពី​កិច្ច សហប្រតិបត្តិ​ល្អ​រវាង​គ្នា នឹង​គ្នា​ទៅវិញទៅមក និង​បញ្ជាក់​អំពី​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​លើ​វិស័យ​ជាច្រើន​ផងដែរ​។ តែ​អ្វី​ដែល​សំខាន់​បំផុត​នៅពេល​នេះ គឺ​ផ្តោត​ទៅលើ​វិស័យ​យោធា ដែល​ជា​ផ្នែក​មួយ​ដ៏​ធំ និង​សំខាន់​បំផុត​ដើម្បី​រួមចំណែក​ពង្រឹង​សុខសន្តិភាព នៅក្នុង​ប្រទេស​នីមួយៗ ដូចជា​ក្នុង​តំបន់​ទាំងមូល​ផងដែរ​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ ក្រសួង​ការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រសួង​ការពារជាតិ កម្ពុជា នឹង​រៀបចំ​ពិធី​តាំងពិព័រណ៍​កិច្ចសហប្រតិបត្តិកា​រ​យោធា កម្ពុជា​ចិន ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​ចិន ព្រមទាំង​បង្ហាញ​នូវ​សមិទ្ធផល​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព​ទាំង​ពីរ រយៈពេល​៥​ឆ្នាំ គិត​ចាប់តាំងពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៨ ហើយ​ពិព័រណ៍​នេះ​ប្រព្រឹត្តទៅ​នៅ​មជ្ឈមណ្ឌល​តាំង​ពិ​ព័​រណ័កោះ​ពេជ្រ ចាប់ពី​ថ្ងៃ​ទី​១៩​ដល់​២៤​ខែ​មិថុនា​ឆ្នាំ​២០១៨​។​

​នាយ​ឧត្តមសេនីយ៍ វៃ ហ្វេ​ន​ហេ (WEI FENGHE) សមាជិក​ក្រុមប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ដ្រី​ក្រសួង ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ។ នាយ​ឧត្តមសេនីយ៍ វៃ ហ្វេ​ន​ហេ នឹង​ដឹកនាំ​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​វិមាន​សន្តិភាព​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×