Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ម្នាក់​រងរបួស​៦​នាក់​ដោយសារ​អ្នកបើករថយន្ត​កុងតឺន័រ​បុក​ចូល​ផ្ទះ​

spot_img

​ភ្នំពេញ​៖ ស្លាប់​ម្នាក់​រងរបួស​៦​នាក់​ដោយសារ​អ្នកបើករថយន្ត​កុងតឺន័រ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់​ក្រោយ​បុក​យានដ្ឋាន ប៊ុន ថុល ជួសជុល​រថយន្ត​គ្រប់​ប្រភេទ​ដោយ​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​បុក​ដល់ផ្ទះ​លក់​គ្រឿងសំណង់​គ្រប់​ប្រភេទ យ៉ី​ហោ ទ្រី​សុខុម ហៅ​(​តាំង​គង់​) បណ្តាលឲ្យ​រង​ការខូច​ខាត​​រថយន្ត​ចំនួន​៣​គ្រឿង ។ ក្នុង​នោះ​ក្មេងស្រី​ម្នាក់​អាយុ​១៤​ឆ្នាំ​បាន​គៀប​ជាប់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​និង​មាន​អ្នករងរបួស​ធ្ងន់​ស្រាល​ចំនួន​៦​នាក់​ទៀត​។ ហេតុ​ការណ៍ នោះ​កើតឡើង​នៅយ​ប់​ថ្ងៃទី​១៦ ខែ​មិថុនា​ឆ្នាំ​២០១៨ នៅ​ផ្លូវ​ជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍សែនជ័យ ។​

​ក្មេងស្រី​រងគ្រោះ​(​សព​)​មានឈ្មោះ ហុក គីម​ឆាយ អាយុ​១៤​ឆ្នាំ រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័ន ថ្នាក់​ទី​៧ ស្នាក់​នៅកន្លែងកើត ហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ ខ្ចៅ​ទី​៣ ឃុំ​ខ្ចៅ ស្រុក​កង មាស ខេត្ត​កំពង់ចាម​។​ ​ចំណែក​អ្នករងរបួស​ធ្ងន់​ស្រាល​ចំនួន​៦​នាក់ ស្រី​៣​នាក់ ប្រុស​៣​នាក់ ។​

​អ្នក​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា​៖​មុន កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​រថយន្ត​កុងតឺន័រ ក្បាល​ពណ៌​ស មាន​ស្លាក​លេខ ព្រះសីហនុ​4A.1183 និង​ខាង​កន្ទុយ​មាន​ស្លាក​លេខ​ព្រះសីហនុ​3A-2588 យ៉ាង​លឿន​ដោយ​ស្ថានភាព ស្រវឹង តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​រ៉េ​ចង្កូត​មក​ខាងឆ្វេង​ដៃ បុក​ចូល​យានដ្ឋាន​ជួសជុល​រថយន្ត​និង​ជ្រុល​បុក​ចូល​ដល់​ផ្ទះ​លក់​គ្រឿងសំណង់​មួយទៀត​បណ្តាលឲ្យ​ខ្ទិច​រថយន្ត​ចំនួន​៣ គ្រឿង រថយន្ត​ទីមួយ​ម៉ាក​ម៉ា​សឺ​ដេស SLK 230​ពណ៌​លឿង​មាន​ស្លាក​លេខ ភ្នំពេញ​2AI-6163 រថយន្ត​ទី​២ ម៉ាក តា​កុមារ ពណ៌​ទឹកប្រាក់​មាន​ស្លាក​លេខ​ភ្នំពេញ​2-AR1907
​និង​រថយន្ត​ទី​៣​ម៉ាក​កូឡា​ពណ៌​ទឹកប្រាក់​មាន​ស្លាក​លេខ ភ្នំពេញ​2M-8719​និង​ខូចខាត​សម្ភា​រះ​មួយចំនួនធំ​។ សមត្ថកិច្ច​បញ្ជាក់ថា​អ្នកបើកបរ​ស្រវឹងស្រា​ជោគ​ក្រោយ​កើតហេតុ​ត្រូវ​ឃាត់ខ្លួន ។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​វាស់វែង​យក រថយន្ត​បង្ក​និង​អ្នក​បើក​ឡាន​ទៅ​រក្សារ​ទុក​រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​និតិ​វិធី​នៃ​ច្បាប់ ។​ចំណែក​សាកសព​សមត្ថ​កិច្ច​ធ្វើ​សំណុំ​បែបបទ​ប្រគល់​ឲ្យ​ឪពុក​ម្តាយ​៕ ​ដោយ បញ្ញា​ស័ក្តិ​

 

spot_img
×