Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ករណី​បុរស​ម្នាក់ ប្រើប្រាស់​អាវុធ​ខុសច្បាប់ ក្លែង​ឯកសារ​សាធារណៈ ឆបោក និង​ក្លែង ឯកសណ្ឋាន​អាវុធហត្ថ​

spot_img

​កណ្តាល ​៖ ជន​ឆបោក​ម្នាក់ ដោយ​ប្រើប្រាស់​សម្លៀកបំពាក់ ជា​ឯ​សណ្ឋាន​កងរាជអាវុធហត្ថ ក្លែងក្លាយ និង​ប្រើប្រាស់​អាវុធ​ខ្លី​មួ​យ​ដើម ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល ស្រាវជ្រាវ​ចាប់ខ្លួន​បាន ដោយយោង​ពាក្យ​ប្តឹង​របស់​ពលរដ្ឋ​រងគ្រោះ​៣​នាក់ នៅ​ស្រុក​ស្អាង មក​ដាក់​ពាក្យបណ្តឹង នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្អាង ឲ្យជួយ​ស្រាវជ្រាវ​ស្វែងរ​កមុខ​សញ្ញា និង​ជួយ​រក​យុត្តិធម៌​ជូន​។​

​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ឆ្នាំ​២០១៨ បានឲ្យដឹងថា អនុវត្តន៍​នូវ​ភារកិច្ច​ស្នូល របស់​កងរាជ​អាវុធហត្ថ បង្ការ បង្ក្រាប និង​សង្គ្រោះ ពិសេស​ប្រសាសន៍​ដឹកនាំ ព្រមទាំង​ការយកចិត្តទុកដាក់ ដ៏​ខ្ពង់ខ្ពស់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក​បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​កណ្តាល ដែល​លោក​តែងតែ​យកចិត្តទុកដាក់ តាស់​តឿន​ក្រើនរំលឹក​ដល់ មេបញ្ជាការ​គ្រប់​កងឯកភាព ពង្រឹង​ការយកចិត្តទុកដាក់​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ ពិសេស​បទល្មើស​គ្រឿងញៀន បទល្មើស​លួច ​ឆក់ ប្លន់ ឃាតកម្ម​ជាដើម​។​

​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ មាន​ជនរងគ្រោះ​ចំនួន​បី​នាក់ មក​ដល់​ទីបញ្ជាកា​រ​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​ស្អាង ខេត្ត​កណ្តាល បាន​ប្តឹង​ឈ្មោះ សូ សាលី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល ស្ថិតក្នុង​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល បានធ្វើ​សកម្មភាព​ខ្ចី​ម៉ូតូ និង​ទូរស័ព្ទ​របស់​ពួក​គាត់​ដូច​ខាងក្រោម​: ១-​ឈ្មោះ ម៉ឺន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ឃុំ​កើតហេតុ (​បាត់បង់​ម៉ូតូ ១​គ្រឿង​)​។ ២-​ឈ្មោះ សុ​ដានោ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មាន​ទី​នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល (​បាត់បង់​ទូរស័ព្ទ​ពណ៌​ស ១​គ្រឿង​)​។ ៣-​ឈ្មោះ ភាព ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ (​ត្រូវ​ជា​សង្សារ ជនសង្ស័យ​) ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​គ្នា បាត់បង់​ទូរស័ព្ទ ២​គ្រឿង​។​

ក្រោយពី​ធ្វើ​សកម្មភាព​រួច ដោយ​បាត់​ជនសង្ស័យ​យូរពេក ហើយ​ទាក់ទង​ទូរស័ព្ទ​មិន​ចូល ជនរងគ្រោះ​ទាំង​៣​នាក់ ក៏​មក​ប្តឹង​នៅ​សមត្ថកិច្ច អាវុធហត្ថ និង​បាន​បំភ្លឺថា ជនសង្ស័យ (​សូ សាលី​) កន្លងមក តែងតែ​និយាយប្រាប់​ពួក​គាត់​ថា​៖ គាត់ (​ជនសង្ស័យ​) គឺជា​មន្ត្រី​អាវុធហត្ថ ដែល​ទើប​ផ្លាល់​មក​ពី​ខេត្ត​ប៉ៃលិន ។​

​ប្រភព​ដដែល បាន​បន្តថា ក្រោយ​ទទួលបាន​ពាក្យបណ្តឹង និង​ការបំភ្លឺ​ដូច​ខាងលើ​រួច លោក​ឧត្តសេនីយន៍ សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជា​ផ្ទាល់​ដល់​កម្លាំង​ជំនាញ​ខេត្ត និង​ស្រុក ចុះ​ធ្វើ​ការស្រាវជ្រាវ ស្វែងរក​ជនសង្ស័យ និង​សម្ភារៈ​បាត់បង់​តាម​នីតិវិធី​។ តាមរយៈ​ការសហការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់ ទាំង​ថ្ងៃ​ទាំង​យប់ មិន​ខ្លាច​នឿយហត់ ប្រកប​ដោយ​បទពិសោធន៍ ឆន្ទៈ​ក្រោម​ការចុះ​ដឹកនាំ​ផ្ទាល់ ដោយ​លោក​វរសេនីយ៍ឯក ទូច អ៊ី​ណាន និង​ការយកចិត្តទុកដាក់ របស់​ជំនាញ​អ​.​ហ​.​ផ​.​ទ​.​ខេត្ត​សៀមរាប កណ្តាល បានកំណត់​ទីតាំង​លាក់ខ្លួន ជនសង្ស័យ​បាន​ដោយ​ជោគជ័យ អស់​រយៈពេល​ជាង ១០​ថ្ងៃ ។​

​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល បាន​សហការ​ជាមួយ​កម្លាំង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សូ សាលី នៅ​ចំណុច​បន្ទប់​ជួល ស្ថិតនៅ ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប តាម​ដីកា​បញ្ជា​ឲ្យចូល​ខ្លួន​លេខ​០១១ ដកប​ចខ​/១៨ ចេញ​ដោយ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាល និង​ដោយ​មាន​ការសម្របសម្រួល នីតិវិធី ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី​ក្លែង ឯកសណ្ឋាន​អាវុធហត្ថ ប្រើប្រាស់​អាវុធ​ខុសច្បាប់ ឆបោក និង ក្លែង​ឯកសារ​សាធារណៈ​។ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន​៖ អាវុធខ្លី ១​ដើម ម៉ាក K59 លេខ ០៨៧៤ បង់​ចំនួន ១ គ្រាប់​ចំនួន ៣​គ្រាប់ សំបុត្រ​បញ្ជាក់​កំណើត ១​សន្លឹក អត្តសញ្ញាណ​ប័ណ្ណ​ជាតិខ្មែរ​ថតចម្លង ១​សន្លឹក ពាក្យស្នើសុំ​ស្នាក់នៅ​បណ្តោះអាសន្ន ១​សន្លឹក សេចក្តី​ចម្លងសំបុត្រ​បញ្ជាក់​កំណើត ២​សន្លឹក កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន ១ ខោអាវ​ឯកសណ្ឋាន​មួយចំនួន និង​សម្ភារៈ​មួយចំនួនទៀត​។​

​បច្ចុប្បន្ន ជនសង្ស័យ​បាន​បញ្ជូន មក​ដល់​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ កូឡាប​

     

spot_img
×