Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​កន្លែង​ស្តុក​ឈើ​គ្រញូង របស់​ជនជាតិ​វៀតណាម ធ្វើការ​នៅ​ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន ជាង​៣​តោន នៅ​ក្រុង​តាខ្មៅ , ម្ចាស់​ឈើ​រត់​បាត់​

spot_img

កណ្តាល​៖ ក្រោម​បទបញ្ជា​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ដ​កណ្ដាល សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល បាន​ចុះបង្ក្រាប​ឆែកឆេរ​ផ្ទះជួល​មួយកន្លែង ដែល​ស្តុក​ឈើ​គ្រញូង​របស់​ជនជាតិ​វៀតណាម ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ចាប់ខ្លួន​មនុស្ស​១៩​នាក់​ដែល​ភាគច្រើន​ធ្វើការ​នៅ​ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន ដែល​ជាប់​ពាក់ព័ន្ធ ដែល​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ករណីនេះ ធ្វើឡើង​នៅវេលា​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ត្រង់ចំណុច​ផ្ទះជួល លេខ​៤៥៦ ផ្លូវ​លេខ​១១៥ ស្ថិតក្នុង​ភូមិ​តា​ក្ដុល​ត្បូង សង្កាត់​តា​ក្ដុល ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល​។

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ និង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​តា​ក្ដុល ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្ដមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ដ​កណ្តាល និង​សម្របសម្រួល​ពី​លោក ទិ​ត ចិ​ត្រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ដ​កណ្ដាល ។

​លោក​ឧត្ដមសេនីយ៍ទោ អ៊ា​វ ចំរើន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ម្ចាស់​ឈើ​មានឈ្មោះ ទូ ជនជាតិ​វៀតណាម (​រត់គេចខ្លួន​) រីឯ​មនុស្ស​ដែល​ពាក់ព័ន្ធ​ចំនួន​១៩​នាក់​ដែល​ឃាត់ខ្លួន ទី​១-​ឈ្មោះ ឱម តុលា​រតន៍ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​នាយក​សាខា​ង​ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន ទី​២-​ឈ្មោះ ណង រដ្ឋា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​នាយរង​បច្ចេកទេស​ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន ទី​៣-​ឈ្មោះ ហេង សូ​វៀត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ប្រធាន​ហិរញ្ញវត្ថុ​សាខា​មិ​ត្ដ​ហ្វូ​ន ទី​៤-​ឈ្មោះ ម៉ា​រិ​ទ្ធ គង់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ប្រធាន​ផ្នែក​អ៊ី​ន​ធឺ​ណែ​ត ទី​៥-​ឈ្មោះ NGUYEN MANHHANHHAT ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​នាយករង​អាជីវកម្ម ទី​៦-​ឈ្មោះ លួង ច​ន្ធី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​កម្មករ ទី​៧-​ឈ្មោះ ដាំង យាំង​តាំ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​វៀតណាម ទី​៨-​ឈ្មោះ ដូ យាំង​ឡាំ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិ​វៀតណាម ទី​៩-​ឈ្មោះ ជា ខន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ក្រុមហ៊ុន ទី​១០-​ឈ្មោះ ឈួន សំណាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទី​១១-​ឈ្មោះ លន់ សោ​ភណ្ឌ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទី​១២-​ឈ្មោះ ជឿន សេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទី​១៣-​ឈ្មោះ ហែម ចំ​រាម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទី​១៤-​ឈ្មោះ ឡុង សាយ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើករថយន្ដ​ក្រុមហ៊ុន ទី​១៥-​ឈ្មោះ ពៅ ចំរើន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ផ្នែក​អ៊ី​ន​ធឺ់​ណែ​ត ទី​១៦-​ឈ្មោះ ប៉ាត ទី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទី​១៧-​ឈ្មោះ ច្រឹង លាង​ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទី​១៨-​ឈ្មោះ ហង្ស ស្រេង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ និង​ទី​១៩-​ឈ្មោះ យៀង ម៉េង​ហុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ។

​លោក​បាន​បន្តថា ក្នុង​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​នេះ​ផងដែរ សមត្ថកិច្ច​បានធ្វើការ​ដកហូត​វត្ថុតាង​រួមមាន​៖ ឈើប្រណិត​ប្រភេទ​ឈើ​គ្រញូង​ចំនួន​៣.៣០៥​គីឡូក្រាម ស្មើ​និង​២,៥៤២​ម៉ែត្រត្រីគុណ រថយន្ដ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ចំណុះ​៥​តោន គ្មាន​ស្លាក​លេខ​មួយគ្រឿង រថយន្ដ​ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ដ​0720 ភព​២ មួយគ្រឿង និង​រថយន្ដ​ម៉ាក​កាមរី ស៊េរី​ឆ្នាំ​១៩៨៧ ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ​2B-4994 មួយគ្រឿង ។

​លោកស្នងការ បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ច្បាស់​ថា មាន​រថយន្ដ​មួយគ្រឿង​ម៉ាក​កាមរី បាន​ដឹកឈើ​ប្រណិត​(​ឈើ​គ្រញូង​) បត់​ចូលក្នុង​លំ​ដ្ឋា​ន​កើតហេតុ​ខាងលើ ភ្លាមនោះ​លោក​ឧត្ដមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ដ​និង​មានការ​សម្របសម្រួល​ពី​លោក ទិ​ត ចិ​ត្រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ដ បញ្ជា​ឲ្យ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ និង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​តា​ក្ដុល ចុះ​ធ្វើការ​ឡោម​ព័ន្ធ​និង​ឆែកឆេរ​លំ​ដ្ឋា​ន​សង្ស័យ រកឃើញ​វត្ថុតាង​ដូច​បាន​រៀបរាប់​ខាងលើ ឈានដល់​ខ្លួន​មនុស្ស​ចំនួន​១៩​នាក់ យកមក​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ រីឯ​ជនសង្ស័យ​ដែលជា​ម្ចាស់​ឈើ​បាន​រត់គេចខ្លួន​ស្រមោល​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×