Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះ​ហើយ​ទឹកចិត្ត​ម្តាយ​! ឆ្កែ​មួយ​ក្បាល​រត់​កាត់​ភ្លើង​ទៅមកៗ ដើម្បី​ពាំ​កូន​ចេញពីផ្ទះ​កំពុង​ឆេះ​

spot_img

​ក្តីស្រឡាញ់​របស់​ម្តាយ​គ្រប់រូប​ចំពោះ​កូនៗ​គឺ​ធំធេង​បំផុត មិន​អាច​វា​ស់បាន​។ ម្តាយ​គ្រប់រូប​ហ៊ាន​លះ​​បង់​ជីវិត ដើម្បី​ឲ្យ​កូនៗ​បាន​សេចក្តីសុខ​។ ចំនែក​សត្វ​ក៏​មិន​ខុស​ពី​មនុស្ស​ប៉ុន្មាន​ដែរ គឺ​ស្រឡាញ់​កូនៗ​​របស់​ពួកគេ​ដូចគ្នា​។ រឿង​នេះ​បាន​កើតឡើង​ចំពោះ​ឆ្កែ​អាឡឺម៉ង​មួយ​ក្បាល នៅក្នុង​ប្រទេសឈី​លី​។​

​ឆ្កែ​មេ​មួយ​ក្បាល​បាន​ប្រថុយ​ជីវិត​ជា​ច្រើន​ដង ចូលទៅ​ក្នុង​ផ្ទះ​ដែល​កំពុង​ឆេះ ដើម្បី​ជួយសង្គ្រោះ​កូនតូចៗ​។ ឆ្កែ​អាឡឺម៉ង​មួយ​ក្បាល​នោះ​ឈ្មោះ Amanda​។ វា​បាន​រត់​កាត់​ភ្លើង​ទៅវិញ​​ទៅមកៗ ដើម្បី​ពាំ​កូន​របស់​វា​ម្តង​មួយៗ ពី​ផ្ទះ​ដែល​កំពុង​ត្រូវ​ភ្លើង​លេប​ត្របាក់ ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​។​

​អគ្គិភ័យ កើតឡើង​នៅក្នុង​តំបន់ Santa Rosa de Temuco ក្រោយពេល​មាន​គ្រាប់បែក​មួយ​គ្រាប់​ផ្ទុះ បង្កើតបាន​ជា​ភ្លើង​ឆាបឆេះ​ផ្ទះ​យ៉ាង​លឿន​។ ខណៈ​ភ្លើង​កំពុង​ឆាបឆេះ ឆ្កែ​នោះ​បាន​រត់​ចន្លោះ​ផ្ទះ និង​ឡានទឹក ដើម្បី​ពាំ​កូនៗ​របស់​វា​ម្តង​មួយៗ រហូតដល់​អស់ និង​បាន​អង្គុយ​នៅ​ក្បែរ ដើម្បី​ការពារ​កូន​របស់​វា​។​

​ឆ្កែ​នោះ និង​កូនៗ​របស់​វា ត្រូវបាន​គេ​នាំយក​ទៅ​សង្គ្រោះ​នៅ​ពេទ្យសត្វ ប៉ុន្តែ​ជា​អកុសល កូន​ឆ្កែ​មួយ​​ក្បាល​បាន​ស្លាប់ ដោយសារ​ត្រូវ​ភ្លើង​រលាក​ខ្លាំងពេក ចំនែក​កូន ៤​ក្បាល​ទៀត​ដែល​មាន​របួស​ផងដែរ​នោះ ត្រូវ​បាន​ជួយ​សង្គ្រោះ​៕​ ដោយ ៖ សុភ័ក្ត្រ

spot_img
×