Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះ​ពិការ​ដៃជើង​មែន ស្ត្រី​ម្នាក់​នេះ​មិន​បោះបង់​ទេ ហើយ​នាង​អាច​ប្រើ​របស់​ម្យ៉ាង រក​ចំណូល​ឲ្យ​គ្រួសារ​បាន​ថែម​ទៀត​

spot_img

​នៅពេល​អាយុ​បាន​មួយឆ្នាំ ក្មេងស្រី​ឥណ្ឌូណេស៊ី​អភ័ព្វ​ម្នាក់​ឈ្មោះ Nursamawati Mahmud នាង​ត្រូវ​​ជំងឺ​ម្យ៉ាង​វាយប្រហារ បណ្តាលឲ្យ​ដៃ និង​ជើង​របស់​នាង​រួញ មិន​អាច​កម្រើក​បាន​។ ជំងឺ​នោះ​បាន​ធ្វើឲ្យ​​ជីវិត​នាង​អស់សង្ឃឹម​ខ្លាំង​បំផុត ដោយសារ​នាង​មិន​អាច​បំលាស់​ទី​បាន​ដោយ​ខ្លួនឯង ហើយ​ត្រូវ​​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​សមាជិក​គ្រួសារ​របស់​នាង​។​

​ទោះបី​ស្ថិតក្នុង​ស្ថានភាព​បែប​នេះ​ក្តី នាង​មិន​អាច​ឲ្យ​ភា​ពពិការ​របស់​នាង​បញ្ឈប់​នាង​ពី​ការជួយ​​គ្រួសារ​នាង​រក​ចំនូល​បន្ថែម​ឡើយ គឺ​នាង​ប្រើ​អណ្តាត​ដើម្បី​ធ្វើ​វា​។​

​ស្ត្រី​ឥណ្ឌូនេស៊ី ដែល​បច្ចុប្បន្ន​មាន​អាយុ ៣៣​ឆ្នាំ និង​មាន​ឈ្មោះ​ថា Kak Long បាន​ចំណាយពេល​​វេលា​រាល់​ថ្ងៃ​របស់​គាត់​ដើម្បី​ប្រើ​ប្រាស់​​​អ៊ឺន​ធឺ​ណេត និង​បណ្តាញ​សង្គម​ដើម្បី​ជួយ​បង្កើន​ចំណូល​គ្រួសារ​។​

​មនុស្ស​គ្រប់គ្នា​ប្រើប្រាស់​អ៊ឺន​ធឺ​ណេត និង​បណ្តាញ​សង្គម​ដោយ​ដៃ ប៉ុន្តែ​ស្ត្រី​អភ័ព្វ​នេះ បាន​សម្រប​ខ្លួន​​បាន​ដោយ​អាច​ប្រើប្រាស់ អណ្តាត​របស់គាត់​។​

​គាត់​បាន​បញ្ជាក់​ប្រាប់​សារពត៌មាន Good Times ថា “​ខ្ញុំ​ចង់​ប្រើប្រាស់​អ៊ឺន​ធឺ​ណេត ដើម្បី​បង្កើន​​មុខ​ជំនួញ​របស់​គ្រួសារ​ខ្ញុំ ហើយ​រហូត​មកដល់ពេលនេះ ផលិតផល​របស់​គ្រួសារ​ខ្ញុំ​មានដូចជា ទឹក​ជ្រលក់ និង​ទឹកសៀង មាន​ទីផ្សារ​ខ្លាំង​នៅក្នុង​តំបន់​”​។​

​នាង​មិន​ត្រឹមតែ​អាច​ប្រើ​អណ្តាត​លេង​ហ្វេ​សបុ​ក​បាន​នោះ​ទេ ហើយ​នាង​ក៏មាន Instagram និង WeChat ផងដែរ និង​មាន​មិត្តភក្តិ​ជា​ច្រើន ដោយ​នាង​បាន​ណែនាំ​ផលិតផល​គ្រួសារ​នាង​ឲ្យ​ពួក​គេ​ស្គាល់​។​

​ស្ត្រី Kak Long គឺជា​កូនច្បង​គេ​ក្នុង​ចំណោម​បងប្អូន ៥​នាក់​។ សព្វថ្ងៃ គ្រួសារ​របស់​នាង អាច​លក់​​ទឹកជ្រលក់​បាន​ជិត ៤.០០០​ដប ក្នុង​មួយ​ថ្ងៃ ហើយ​តម្រូវការ​ក៏​កាន់តែ​កើន​ឡើង​ផងដែរ​។​

​សាច់​រឿង​របស់ Kak Long បាន​បង្រៀន​យើង​ដូច្នេះ​ថា ទោះជា​ស្ថិតក្នុង​ស្ថានភាព​អាក្រក់​បែបណា​​យើង​មិន​ត្រូវ​បោះបង់​ចោល​ការតស៊ូ​ឡើយ ព្រោះ​មាន​តែ​ការតស៊ូ​ប៉ុណ្ណោះ​ដែល​ជា​ស្ពាន​នាំ​យើង​ទៅកាន់​ជោគជ័យ​ដ៏​ត្រចះត្រចង់​បាន​នៅ​ថ្ងៃ​អនាគត​៕ សុភ័ក្ត្រ​

spot_img
×