Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណៈពេល​ដ៏​ព្រឺក្បាល​! កូនប្រុស​ត្រូវស្លាប់​បន្ត បន្ទាប់​មឈូស​ម្តាយ​លើក​ជិត​ដល់ទី​តម្កល់​លើ​មេន​ទៅហើយ ស្រាប់​​តែ​​ធ្លាក់​សង្កត់​​ដោយសារ​…(​វីដេអូ​)

spot_img

​នេះ​ជាម​ហា​គ្រោះ និង​ទុក្ខ​សោកសង្រេង​មួយ ដែល​បុរស​ត្រូវជា​កូន​បាន​ស្លាប់​ទៅតាម​ក្រោយ បន្ទាប់ពី​មឈូស​ម្តាយ​របស់គាត់ បាន​ធ្លាក់ចុះ​ពី​ទី​តម្កល់​បុណ្យសព និង​បាន​សង្កត់​គាត់​តែ​ម្នាក់ ក្នុងចំណោម​បុរស​អ្នកភូមិ​ជាច្រើន​នាក់ ដែល​បាន​កំពុង​ជួយ​លើក​មឈូស​ឡើង​ដាក់​តម្កល់ ។ ហេតុការណ៍​ដ៏​ព្រឺ​រន្ធត់​នេះ បាន​កើតឡើង​នៅក្នុង​ភូមិ​មួយ ស្ថិតក្នុង​ស្រុក North Toraja កោះ Sulawesi ប្រទេស​ឥណ្ឌូនេស៊ី ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ឈ្មោះ Samen Kondorura អាយុ ៤០ ឆ្នាំ បាន​ស្លាប់​គួរ​ឲ្យ​អាសូរ នៅពេលដែល​ជណ្តើរ​ប្ញ​សស្សី​នៃ​មេន​តម្កល់សព​ម្តាយ​របស់គាត់ បាន​បាក់ស្រុត ខណៈ​គាត់ និង​អ្នកភូមិ​ដទៃ បាន​រំកិល​មឈូស​សព​របស់​ម្តាយ​របស់គាត់ ជិត​ចប់​ទៅហើយ ។

​ក្តារ​មឈូស​បាន​ធ្លាក់ចុះ ខណៈ​ក្រុម​បុរសៗ​បាន​លើក​វា​ស្ទើរតែ​ចូលដល់​ក្នុង​«​ប៉ម​»​តម្កល់សព ដែល​ប្រជាជន​ខ្មែរ​យើង​ហៅថា មេន ឬ មេរុ ដែលជា​ឈាបនដ្ឋាន​បូជាសព និង​ក៏​ជាទី​កន្លែង​ដែល​សព​ត្រូវបាន​តម្កល់ មុនពេល​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​របស់​ជនជាតិ​ឥណ្ឌូនេស៊ី ។​

​លោក Julianto Sirait ប្រធាន​ស្នងការ​ប៉ូលីស​រមណីយដ្ឋាន Tana Toraja បាន​ប្រាប់ AFP ថា​៖ «​ខណៈ​មឈូស​របស់​បុរសរងគ្រោះ កំពុង​ត្រូវបាន​លើកឡើង​ទៅ​តម្កល់​លើ​មេន ស្រាប់តែ​ជណ្តើរ​ប្ញ​ស្សី​ក្រឡាច់ និង​បាក់​ស្រុតចុះ ទាញយក​ទាំង​អ្នក​លើក និង​ក្តារ​មឈូស សង្កត់​លើ​បុរស​ជា​កូន​តែម្តង​» ។​

​នៅពេលនោះ អ្នក​ឈរ​មើល​ដែល​ពោរពេញ​ដោយ​ក្តី​រន្ធត់ បាន​ប្រញាប់ប្រញាល់​ទៅ​ជួយសង្គ្រោះ​បុរសៗ​ទាំងនោះ ប៉ុន្តែ Kondorura បាន​ស្លាប់​ក្រោយមក​នៅក្នុង​មន្ទីរពេទ្យ ។​

​លោក Sirait បាន​និយាយថា ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​ដោយសារតែ​ជណ្ដើរ​មិន​ត្រូវបាន​ពង្រឹង​ឱ្យបាន​ត្រឹមត្រូវ​ទេ ប៉ុន្តែ គ្រួសារ​នេះ​បាន​បដិសេធ​ដាក់ពាក្យ​បណ្តឹង​នោះ ។ ហើយ​សព​របស់ Kondorura ក៏​ត្រូវបាន​ក្រុមគ្រួសារ​ធ្វើបុណ្យ​បន្ត​តាម​ក្រោយ​សព​ម្តាយ​របស់គាត់​ផងដែរ ៕ ឧ​ត្ត​ម​

spot_img
×