Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រត់​ជាន់​គ្នា​ស្លាប់ ១៧ នាក់ ក្នុង​ក្លឹប​រាត្រី​នៅ វេ​ណេ​ហ្សូ​អេ​ឡា (មានវីេដេអូ)

spot_img

​មនុស្ស ១៧ នាក់​ស្លាប់​ក្នុង​ក្លិប​រាត្រី​ណែនណាន់តាន់តាប់​មួយ នា​រដ្ឋធានី Caracas ក្រោយពេល​ឧស្ម័ន​បង្ហូរទឹកភ្នែក​មួ​យ បាន​បាញ់​ឧស្ម័ន​ចេញ​បង្ក​ជា​ភាព​ស្លន់ស្លោរ​រត់​ជាន់គ្នា ។​

​មនុស្ស ១៧​នាក់​ស្លាប់ ក្នុងករណី​រត់​ជាន់​គ្នា​នៅ Caracas

​ករណី​ឈ្លោះប្រកែក​គ្នា​មួយ​បាន​ផ្ទុះឡើង​ក្នុង​ពិធី​ជប់លៀង​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​នា​ព្រឹក​ព្រលឹម​អុរ​ថ្ងៃទី ១៦ ខែមិថុនា ហើយ​ពេលនោះ​មាន​មនុស្ស​ម្នាក់​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ធ្វើឲ្យ​មនុស្ស​ជាង ៥០០​នាក់ ផ្អើល​ស្លន់ស្លោរ​រត់​សំដៅ​ទ្វារ​គ្រា​មាន​អាសន្ន ។​

​ថ្លែង​តាម​ស្ថានីយ៍ទូរទស្សន៍​ជាតិ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​យុត្តិធម៌ Nestor Reverol ប្រាប់ថា មាន​មនុស្ស ១៧​នាក់​ស្លាប់ ហើយ​មនុស្ស ៨​នាក់ ក្នុងចំណោម​នោះ​គឺ​ជា​ក្មេង​ជំទង់​មិនទាន់​ពេញវ័យ ។ បណ្តា​សាក្សី​ឲ្យដឹងថា ក្មេង​ជំទង់​ម្នាក់ ក្នុង​ចំណោម​មនុស្ស ៧​នាក់ ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន ត្រូវបាន​គេ​សង្ស័យថា ជា​អ្នកបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​នេះ ។​

​ជនរងគ្រោះ​ដែល​ស្លាប់​ព្រោះតែ​ថបដង្ហើម ឬ​រងរបួស​ធ្ងន់ធ្ងរ ក្នុង​នោះ​យ៉ាង​តិច​មាន​មនុស្ស ៥​នាក់ ត្រូវ​របួស​ហើយ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។​

​ក្លិប​រាត្រី​នេះ​បាន​ត្រូវ​បិទទ្វារ ហើយ​អ្នកគ្រប់គ្រង​ពុំ​ត្រូវបាន​ចាប់​ខ្លួន​ព្រោះ​ពុំបាន​អនុលោម​ការកំណត់​ទាក់ទង​ដល់​ការត្រួតពិនិត្យ​នៅ​ទី​សាធារណៈ ៕ សូ​យ​ន​

spot_img
×