Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់​ណាស់​! ស្ត្រី​ម្នាក់​រត់​ឆ្លងផ្លូវ វាក់​នឹង​រថយន្ត​១​គ្រឿង​បើក​យ៉ាង​លឿន «​ចាប់​ហ្វ្រាំង​» រត់​ពុំ​ជាប់ រអិល​ចូល​ក្រោម​រថយន្ត​ទាំង​កម្រោល (​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​បានធ្វើ​ឲ្យ​គ្រប់គ្នា​នៅលើ​អ៊ិនធើរណេត គ្រាន់តែ​ឃើញ​នៅក្នុង​វីដេអូ លាន់មាត់​ថា «​មិន​រស់​ទេ​» ខណៈ​នាង​បាន​រត់​ឆ្លងផ្លូវ និង​ត្រូវ​រថយន្ត​គេ​បុក​យ៉ាង​ពេញទំហឹង ។ ដែល​ហេតុការណ៍​ដ៏​រន្ធត់​នេះ ពុំមែន​កើតឡើង​នៅ​ប្រទេស​ចិន​ទេ ប៉ុន្តែ មនុស្ស​មួយចំនួនច្រើន​ជឿថា វា​បាន​កើតឡើង​នៅក្នុង​ប្រទេស​កា​ដា​ណា​? ។​

​តាមរយៈ​វីដេអូ ដំបូង​ឡើយ ស្ត្រី​ម្នាក់​ស្លៀកខោ​ខូវប៊យ និង​ពាក់​អាវយឺត​ខ្មៅ ត្រូវ​បានឃើញ​លើ​ខឿន​ច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ក្នុង​បំណង​ឆ្លងទៅ​ចិញ្ចើមផ្លូវ​ម្ខាង​ទៀត ខណៈ​រថយន្ត​កំពុង​ជាច្រើន​កំពុងបើក​យឺតៗ​បន្តកន្ទុយ​គ្នា ។ ដោយ​ឃើញ​ឱកាសល្អ នាង​ក៏បាន​សម្រេច​រត់​ឆ្លងផ្លូវ​យ៉ាង​លឿន ប៉ុន្តែ ជា​អកុសល នាង​ស្រាប់តែ​វាក់​នឹង​រថយន្ត​១​គ្រឿង​ដែល​បើក​វ៉ា​ឆ្វេង​យ៉ាង​លឿន​ដោយ​ពុំ​ប្រុងប្រយ័ត្ន ដែលជា​ហេតុ​ធ្វើ​ឲ្យ​នាង​ទប់​លំនឹង​រត់​ពុំ​ជាប់ ក៏​រអិល​នឹង​ស្បែកជើងកែងចោត ចូល​ក្រោម​រថយន្ត​ទាំង​កម្រោល​តែម្តង ។​

​ភ្លាមៗ​នោះ អ្នករស់នៅ​ជិតខាង​ដងផ្លូវ និង​រួមទាំង​អ្នកដំណើរ​ដទៃ បាន​ចុះមក​ជួយសង្គ្រោះ​នាង និង​ឃាត់​រថយន្ត​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ផងដែរ ។

​ស្ត្រី​រងគ្រោះ​ត្រូវបាន​ដឹងថា បាន​រងរបួស​ធ្ងន់ធ្ង​រ​រហូត​សន្លប់ និង​ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ។ ទោះជា​យ៉ាងណា ពុំទាន់​ឃើញ​មាន​ប្រភពព័ត៌មាន​ណាមួយ បញ្ជាក់​ឲ្យ​ដឹងថា​តើ​ស្ថានភាព​របួស​នាង​ទៅជា​យ៉ាងណា​នោះទេ ៕ ចន្ទី​

spot_img
×