Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ តាំង​ពិ​ព័​រណ៌​សុវត្ថិភាព​ចំណីអាហារ​គ្មាន​ជាតិគីមី​ ៣ ​ថ្ងៃ​ នៅ​ឆ្នេរ​អូរ​ឈើទាល​

spot_img

ខេត្ត​ព្រះសីហនុ​ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​សភាពាណិជ្ជកម្ម​ខេត្ត និង​ផ្នែក​ពាក់ព័ន្ធ​ដទៃទៀត បាន​រៀបចំ​ពិ​ព័​រណ៌​សុវត្ថិភាព​ចំណីអាហារ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ខែមិថុនា ដើម្បី​ចលនា​ឲ្យ​ប្រជាពលរដ្ឋ និង​ប្រតិបត្តិ​ករ​ទាំងអស់​នា​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ​ចូលរួម​ឲ្យបាន​ទាំង​អស់​គ្នា​។ ជាពិសេស​ពិធី​នេះ ក៏​ដើម្បី​អបអរ​បុណ្យចំរើនព្រះជន្ម សម្តេច​វ​រាជមាតា​ជាតិខ្មែរ ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨​ផងដែរ​។​

​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ”​ខ្ញុំ​មានក្តី​ប្រាថ្នា​ចង់​ឲ្យ​ខេត្ត​នេះ​ក្លាយ​ជា​ខេត្ត​មាន​សុវត្ថិភាព​ចំណី​អាហារ​គ្មាន​ជាតិគីមី​”​។ លោក​ថ្លែង​ដូច្នេះ ធ្វើឡើង​នៅក្នុង​ពិធី​តាំង​ពិ​ព័​រណ៌​ចំណីអាហារ ល្ងាច​ថ្ងៃ​អាទិត្យ ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​ថា លោក​មានក្តី​ប្រាថ្នា​ចង់​ឲ្យ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ ក្លាយ​ជា​ខេត្ត​មួយ​មាន​សុវត្ថិភាព​ម្ហូមអាហារ​។ លោក​បន្តថា ម្ហូបអាហារ​ជា​ប្រភពប្ញ​សគល់ នៃ​បញ្ហា​សុខភាព ដែល​ជា​ចំណុច​សំខាន់​បំផុត​សម្រាប់​ក្រុមគ្រួសារ​នីមួយៗ ពិសេស​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ទេសចរណ៍​ពាក់ព័ន្ធ​យ៉ាង​ស៊ី​ជំរៅ​លើ​វិស័យ​ម្ហូមអាហារ​ផងដែរ​។​

​នា​ឱកាស​បើក​សម្ភោ​ធ​ពិ​ព័​រណ៌​សុវត្ថិភាព​ចំណីអាហារ​គ្មាន​ជាតិគីមី​នេះដែរ ឯកឧត្តម យន្ត មីន បាន​អំពាវនាវ​នៅ​ចំពោះមុខ​ប្រជា​ពលរដ្ឋ អាជីវករ ភ្ញៀវទេសច​រថា ដើម្បី​សម្រេចក្តី​ប្រាថ្នា​នេះ រូបលោក​ក្នុង​នាម​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​ប្រតិបត្តិ​ករ ឬ​ម្ចាស់​គ្រប់គ្រង​អាហា​រដ្ឋា​ន​ទាំងអស់ ត្រូវ​ប្រែក្លាយ​ការប្រកួតប្រជែង​គ្នា ការប្រកប​របរ​ទទួល​ទាន ដើម្បី​តែ​ប្រាក់ចំណេញ ហើយ​ងាក​មក​ជា​ការប្រកួតប្រជែង​គ្នា​ផ្តល់​សេវា​ម្ហូមអាហារ ដែល​មាន​សុវត្ថិភាព​ដល់​សុខភាព (​អត់​គីមី អនាម័យ​ល្អ សេវា​ល្អ​…) ដើម្បី​ទទួលបាន​ប្រាក់ចំណេញ​វិញ​។​

ករណីនេះ ឯកឧត្តម យន្ត មីន បញ្ជាក់ថា រដ្ឋបាល​ខេត្ត​នឹង​រៀបចំ​ក្រុមការងារ​មួយ សម្រាប់​ដំណើរការ​អនុវត្ត និង​ចុះ​ដាក់ពិន្ទុ ផ្តល់​លិខិត បិទ​សញ្ញា​សំគាល់​តាម​អាហា​រដ្ឋា​ន ឬ​ទីតាំង​ផ្គត់ផ្គង់​ម្ហូបអាហារ ដែល​មាន​សុវត្ថិភាព ដើម្បី​បង្ហាញ​ដល់​បង​ភ្ញៀវទេសចរ និង​អតិថិជន​ជ្រើសរើស​គាំទ្រ​។​

ផ្តើម​ពី​បញ្ហា​នេះ ឯកឧត្តម យន្ត មីន ស្នើ​ដល់​ផ្នែក​ពាក់ព័ន្ធ ទាំង​អាជីវករ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ក្នុង សកម្មភាព នៃ​ការចាប់ផ្តើម​ចលនា​ប្រកួតប្រជែង​សុវត្ថិភាព​ម្ហូបអាហារ ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យបាន​ផុលផុស ជា​ពិសេស​ក៏​ដើម្បី​អបអរ​ថ្ងៃ​ចំរើន​ព្រះជន្ម សម្តេច​វ​រាជមាតា​ជាតិខ្មែរ នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​

ឯកឧត្តម​អភិបាលខេត្ត​បន្តថា ក្នុងនាម​គណៈ​អភិបាលខេត្ត​ព្រះសីហនុ លោក​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា សូម​ជួយ​ផ្តល់​ជា​មតិយោបល់​លើ​គំនិត​ផ្តួចផ្តើម​ខាងលើ ដើម្បី​ឲ្យ​ផែនការនេះ សម្រេចបាន​ជោគជ័យ​ផ្លែផ្កា​។

បន្ថែម​លើ​នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់ ឲ្យចូល​រួម​គាំទ្រ​ចលនា​សុវត្ថិភាព​ចំណីអាហារ​គ្មាន​គីមី ដើម្បី​ជា​ការការពារ​សុខភាព​ខ្លួនឯង និង​ក្រុមគ្រួសារ តាមរយៈ​លើកទឹកចិត្ត​គាំទ្រ ចំពោះ​រាល់​អាហា​រដ្ឋា​ន ដែល​ផ្តល់​សេវា​ម្ហូបអាហារ ដែល​មាន​សុវត្ថិភាព​។​

ទន្ទឹមគ្នានេះ ឯកឧត្តម​អភិបាល ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​អាហា​រដ្ឋា​ន និង​ប្រជាពលរដ្ឋ​ទាំងអស់គ្នា មេត្តា​ចូលរួម​គាំទ្រ​ចលនា​សុវត្ថិភាព​ចំណីអាហារ​គ្មាន​គីមី ឲ្យបាន​ច្រើន​កុះករ ដើម្បី​រក្សា​សុខភាព​នៅ​តាម​ក្រុមគ្រួសារ​នីមួយៗ​៕ ដែន សីមា​

    

spot_img
×