Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រទះឃើញសព​បុរស​ជនជាតិ​ម៉ាឡេសុី​ម្នាក់ក្នុងប​ន្ទ​ប់​ទឹកនៅ​ផ្សារ​រាត្រី​ ក្រុង​បាវិត​ សង្ស័យ​ករណី​ឃាតកម្ម​

spot_img

​ខេត្ត​ស្វាយរៀង​៖ ​ពលរដ្ឋ​ប្រទះឃើញ​បុរស​ជនជាតិ​ម៉ាឡេសុី​ម្នាក់​ត្រូវបាន​គេ​ឃើញ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​កាល​វេលា​ម៉ោង​២​និង​៣២​នាទី​ទៀបភ្លឺ​ថ្ងៃទី​១៨ ​ខែ​មិថុនា ​​ឆ្នាំ​២០១៨​ នៅត្រង់​ចំណុច​បន្ទប់ទឹក​ផ្សារ​រាត្រី ជាប់​ភោជនីយដ្ឋាន​ស៊ី​ឡាយ ស្ថិតនៅក្នុង​ភូមិ​បាវិត​កណ្ដាល សង្កាត់ បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា​ ៖ មាន​ករណី ឃាតកម្ម​មួយ​កើតឡើង​បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​វាយ​សម្លាប់ ឈ្មោះ ខា​សេន ស៊ិន​គា​សេង​(CARSEN TION KAI SENG)​ភេទ​ប្រុស​អាយុ​៦៣ ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី មុខរបរ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខ K-36579669 ស្រុកកំណើត​ក្រុង​សា​រ៉ា​វ៉​ក ប្រទេស​ម៉ាឡេស៊ី​។

​ប្រភព​ដដែល​បាន​បន្តទៀតថា ជនរងគ្រោះ​ឆ្លង​ចូលមក​កម្ពុជា​តាម​ច្រកទ្វា​អន្តរជាតិ​បាវិត​ម៉ុក​បាយ តាំង ពី​ថ្ងៃ​ទី​២​ខែ​មិថុនា​ឆ្នាំ​២០១៨​មកម្ល៉េះ​។ ចំពោះ​ករណី​នេះ​សមត្ថកិច្ច​បាន​បញ្ជាក់ទៀតថា​ក្រោយពី ទទួលបាន​ព័ត៍មាន​ថា​មាន​មនុស្ស​ស្លាប់​នៅ​ផ្សា​រាត្រី​ក្រុង​បាវិត​ភ្លាម​សមត្ថកិច្ច​ជំនាញ​និង​គ្រូពេទ្យ​បាន​មកដល់​កន្លែងកើតហេតុ​ពិនិត្យ​លេីខ្លួន​សាសព​ឃើញ​ថា​មាន​ដាច់​ក្បាល​ខាងក្រោយ​១០x៦ CM​និង​ភ្នែក​ខាង​ឆ្វេង​ជាំ​ ៦×៣CM​ ក្រោយពី​ពិនិត្យ​លើ​ខ្លួន​សាកសព​រួច​សមត្ថកិច្ច​និង​គ្រួ​ពេទ្យ​បាន​សន្និដ្ឋានថា​ករណី​នេះ​ពិត​ជា​ករណី​ឃាតកម្ម​ពិត​ប្រា​ដក​មែន​។​

​បច្ចុប្បន្ន​សាកសព​ត្រូវ​សមត្ថកិច្ច​យកទៅ​តម្កល់​ទុក្ខ​នៅ​វត្ត​ពោធិ​ថ្មី​(​ហៅ​វត្ត​បាវិត​)​ រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។​

​រី​ឯ​ជនល្មើស​សមត្ថកិច្ច​យើង​កំពុង​ធ្វើ​ស្រាវជ្រាវ​រក​ចាប់​មុខសញ្ញា​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​៕ ​វ៉ៃកូ​

 

spot_img
×