Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រទេស​ស៊ីវិល័យ​ដូចជ​ប៉ុន ក៏​នៅ​មាន​ករណី “​អ្នកស្លាប់​” ស្រាប់តែ​មក​គោះ​ទ្វារ​ក្រោយ​បញ្ចុះសព​បាន​១​ឆ្នាំ

spot_img

​នេះ​គឺជា​រឿង​ពិត​មួយ​បាន​កើតឡើង​ចំពោះ​ស្ត្រី​ជប៉ុន​ម្នាក់ នៅ​ខែ​មិថុនា ឆ្នាំ ២០១៧ នាង​បាន​ទទួល​យក​សាកសព​បុរស​ម្នាក់ ដែល​សមត្ថកិច្ច​ប្រាប់ថា​ជា​ស្វាមី​របស់​ខ្លួន ។ សាកសព​នោះ​ក៏​ត្រូវ​បាន​ប្រាប់ថា គេ​ប្រទះឃើញ​នៅ​ទន្លេ Edo ភាគ​បូព៌ា ប្រទេស​ជប៉ុន ។​

​ទន្លេ Edo ស្ថិត​នៅ​ភាគ​បូព៌ា​តូ​ក្យូ ។​

​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​តំបន់​ប៉ូលិស​បាន​ធ្វើ​កោសល្យវិច្ច័យ​សាកសព ហើយ​សន្និដ្ឋានថា នេះ​គឺជា​បុរស​មាន​វ័យ​ជាង ៤០​ឆ្នាំ ដែល ៣​ថ្ងៃមុន ត្រូវបាន​ក្រុមគ្រួសារ​រាយការណ៍​មក​ថា បាន​បាត់​ខ្លួន ។​

​តាម​កាសែត Mainichi នោះ​ប៉ូលិស​បាន​ប្រគល់​សាកសព​នេះ ឲ្យទៅ​គ្រួសា​ររបស់​ស្ត្រី​ខាងលើ ព្រមទាំង​បញ្ជាក់​ថា នេះ​ជា​ស្វាមី​របស់​គាត់ ។​

​ស្រាប់តែ​នៅ​ដើមខែ​មិថុនា ២០១៨​នេះ ស្រាប់តែ​បុរស​ជា​ប្តី​បាន​វិលត្រឡប់​មក​វិញ ។ ឆ្លើយតប​នឹង​សំណួរ​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ទី ១៣ ខែមិថុនា ប៉ូលិស​ពុំ​បាន​បង្ហើប​ប្រាប់​ថា​បុរស​ជា​ស្វាមី​នោះ បាន​នៅទីណា ហើយ​ធ្វើ​អ្វី ក្នុង​រយៈពេល ១​ឆ្នាំកន្លងមក ។​

​តាម​កាសែត Mainichi ដដែល​ឲ្យដឹងថា ប៉ូលិស​បាន​ធ្វើការ​សុំទោស​ដល់​ក្រុមគ្រួសារ​ជា​សាធារណៈ ដោយ​លើកឡើង​ថា ៖ នេះ​ជា​ករណី​គួរឲ្យ​សោកស្តាយ​បំផុត យើងខ្ញុំ​នឹង​ប្រឹងប្រែង​មិនឲ្យ​មាន​ករណី​បែប​នេះ​កើតឡើង​ទៀត​ទេ ។​

​ប៉ូលិស​ក្រុង​តូ​ក្យូ និយាយថា សាកសព​របស់​អ្នកស្លាប់ គឺជា​បុរស​ម្នាក់​ផ្សេង​ដែល​បាន​បាត់​ខ្លួន​ដែរ និង​មាន​វ័យ​ជាង ៣០​ឆ្នាំ ។ ពួក​អ្នក​ស៊ើបអង្កេត​បាន​ភ័ន្តច្រឡំ​ព្រោះ​អ្នក​បាត់​ខ្លួន​ទាំង​ពីរ​សុទ្ធសឹង​មាន​វ័យ​និង​កម្ពស់​ប្រហែល​គ្នា ។​

​ម្យ៉ាងទៀត ព្រោះ​តែ​សាកសព​នេះ​ពុំ​មាន​សញ្ញា​ពាក់ព័ន្ធ​នឹង​ឃាតកម្ម ទើប​គេ​មិន​បើក​ការស៊ើបអង្កេត​ដោយ​គ្រាន់តែ​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ប៉ុណ្ណោះ ៕ ចន្ទ្រា​

spot_img
×